វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ដំណើរជីវិត; ស្មារតី; វិញ្ញាណ; ស្រីសួស្ដី, សេចក្ដីសុខ, សេចក្ដីចម្រើន ...។

ឧទាហរណ៍

“”

២

ដូចគ្នានឹងបាត់វិញ្ញាណ, បាត់ស្មារតី។

ឧទាហរណ៍

“”

៣

(សំនួន.) ដែលភ័យរន្ធត់ខ្លាំងណាស់ :

ឧទាហរណ៍

“ភ័យព្រលឹងចុងសក់, ខ្មោចលង រត់ចោលម៉ូតូទាំងព្រលឹងចុងសក់។”

៤

ព្រលឹងធំតូច គឺស្មារតីធំតូចឬច្រើនតិច (ព.សា.)។

ឧទាហរណ៍

“”

៥

ធាត់, មានសាច់, មានសាច់មានឈាម។ ពាក្យគួរសមសម្រាប់និយាយចំពោះមនុស្សដែលគួរគោរពឬគួរថ្នម, មនុស្សថ្នាក់ខ្ពស់រហូតដល់សេនាបតី, ចុះមកដល់ក្មេងតូច :

ឧទាហរណ៍

“ព្រះបាទម្ចាស់ឥឡូវមានព្រលឹងជាងពីដើម។ល។ ក្មួយអញឥឡូវមានព្រលឹងណាស់!”

៦

ដែលមានស្រីសួស្ដី, ដែលជាទីស្រឡាញ់ស្មើជីវិត; អ្នកថ្លៃ, មាសថ្លៃ ...។ ពាក្យសម្រាប់ហៅមនុស្សជាទីស្រឡាញ់ដោយសេចក្ដីថ្នមចិត្ត :

ឧទាហរណ៍

“កែវព្រលឹង ឬ ព្រលឹងកែវ, ប្អូនព្រលឹង, មាសព្រលឹង ឬ ព្រលឹងមាស, ព្រលឹងបង, ស្ងួនព្រលឹង។ល។ (ច្រើនប្រើក្នុងកាព្យ) ស្ដេចថាហៃព្រលឹង ចុះប្អូនខឹងអ្វីនឹងបង បើមានក្ដីមោះហ្មង ម្ដេចនួនល្អងនាងមិនប្រាប់។”

ចំណាំការប្រើប្រាស់

(ម.ព. បាត់)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់