ព្រហ្ម
សេចក្ដីចម្រើន; សេចក្ដីរីកចិត្ត; សេចក្ដីប្រសើរ; ចំណែកចិត្ត; វេទ; សីល ...។ ទេវតាដែលកើតនៅព្រហ្មលោក ដោយអំណាចផលនៃឈានចិត្ត :
សេចក្ដីចម្រើន; សេចក្ដីរីកចិត្ត; សេចក្ដីប្រសើរ; ចំណែកចិត្ត; វេទ; សីល ...។ ទេវតាដែលកើតនៅព្រហ្មលោក ដោយអំណាចផលនៃឈានចិត្ត :
សេចក្ដីចម្រើន; សេចក្ដីរីកចិត្ត; សេចក្ដីប្រសើរ; ចំណែកចិត្ត; វេទ; សីល ...។ ទេវតាដែលកើតនៅព្រហ្មលោក ដោយអំណាចផលនៃឈានចិត្ត :
“ព្រះព្រហ្ម, ទៅកើតជាព្រហ្ម, ឋានព្រហ្ម។”
មាតាបិតាក៏ហៅថា ព្រហ្ម (របស់កូន) ព្រោះមានព្រហ្មវិហារផ្សាយទៅរកបុត្រ។
“”
ព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តក៏ហៅថា ព្រហ្ម ព្រោះមានព្រហ្មចរិយធម៌ដ៏ប្រសើរបំផុត។
“”
ព្រាហ្មណ៍ក៏ហៅថា ព្រហ្ម ដែរ ព្រោះពួកព្រាហ្មណ៍ប្រកាសជំនឿថា ពូជដើមរបស់ខ្លួនកើតអំពីព្រះឱស្ឋព្រហ្ម។
“”
ប្រសើរ, ខ្ពង់ខ្ពស់, ទូលាយ ...។
“”
ពួកព្រហ្ម, ពួកព្រហ្មនីមួយៗ។
“”
ទេវតាពួកព្រហ្ម ឬពួកទេវតាដែលកើតក្នុងព្រហ្មលោក។
“”
(ម.ព. ព្រហ្មកាយិកទេវតា)។
“”
ឈ្មោះកាព្យមួយយ៉ាង មានជើង ៤គឺក្នុងមួយរបះមាន ៤ឃ្លា, ត្រង់ឃ្លាទី ១និងទី ៣មាន ៥ពាក្យ, ឃ្លាទី ២និងទី ៤មាន ៦ពាក្យ :
“បទព្រហ្មគីតិមានដូចជា អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនិងសំប៉ាន។”
ចក្រវាល, មណ្ឌលចក្រវាល។
“”
ចក្រវាល; ពុទ្ធសាសនា។
“”
បែបបទ ឬសណ្ដាប់ធ្នាប់របស់ព្រហ្មចារី ឬព្រហ្មចារិនី; ការប្រព្រឹត្តធម៌ដ៏ប្រសើរ។ តាមន័យខាងពុទ្ធសាសនាថា ការឱ្យទាន, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល ៥, ការចម្រើនព្រហ្មវិហារ ៤, ការសម្ដែងធម៌ ឬណែនាំពន្យល់ឱ្យអ្នកដទៃកាន់អំពើសុចរិត, ការវៀរចាកមេថុនធម្ម, សេចក្ដីសន្តោសចំពោះភរិយារបស់ខ្លួន, សេចក្ដីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងការកុសល, ការរក្សាឧបោសថសីលតាមកាលកំណត់, អរិយមគ្គ, ព្រះពុទ្ធសាសនាទាំងមូល, អធ្យាស្រ័យ (ទាំង ១២យ៉ាងនេះ) ហៅថា ព្រហ្មចរិយ ឬ ព្រហ្មចារ្យ (ហៅថា ព្រហ្មចរិយធម៌ ក៏បាន)។
“”
(ម.ព. ព្រហ្មចរិយ)។
“”
(ម.ព. ព្រហ្មចរិយ)។
“”
(ម.ព. ព្រហ្មចារី)។
“”
អ្នកប្រព្រឹត្តព្រហ្មចារ្យ។ ពាក្យនេះ, តាមលទ្ធិព្រាហ្មណ៍ សំដៅយកអ្នកដែលកំពុងហាត់រៀនវេទ ឬអ្នកដែលកំពុងសិក្សាលទ្ធិសាសនា ឬក៏កំពុងប្រព្រឹត្តធម៌តាមបែបសាសនា; តាមលទ្ធិពុទ្ធសាសនា សំដៅយកអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ណាមួយ ឬសំដៅចំពោះតែអ្នកដែលវៀរមេថុនធម្មដោយដាច់ខាត យ៉ាងដូចបព្វជិតមានភិក្ខុ, សាមណេរជាដើម; តាមលទ្ធិបុរាណ សំដៅយកកុមារឬកុមារីដែលនៅលីវសុទ្ធសាធ; ខាងលទ្ធិខ្មែរដែលប្រើតាមទម្លាប់ ច្រើនតែសំដៅយកកុមារីជំទង់ហៅថា ស្ត្រីព្រហ្មចារី; តែបើតាមបែបត្រឹមត្រូវ ព្រហ្មចារី សម្រាប់ហៅបុរស, ឯស្ត្រីត្រូវហៅ ព្រហ្មចារិនី។
“”
(ម.ព. ព្រហ្មចរិយ)។
“”
ឈ្មោះក្បួនហោរមួយប្រភេទសម្រាប់មើលជតារាសីមនុស្ស :
“ក្បួនព្រហ្មជាតិ។”
(ម.ព. ព្រហ្មជាត)។
“”
ដែលជាប់ទាក់ទងដោយព្រហ្ម ឬដែលជារបស់ពួកព្រាហ្មណ៍ :
“លទ្ធិព្រហ្មញ្ញ, សណ្ដាប់ព្រហ្មញ្ញ, គម្ពីរព្រហ្មណ្យ។”
សាសនាដែលមានការជាប់ទាក់ទងដោយសេចក្ដីប្រកាន់ជឿថា មហាព្រហ្មជាអ្នកបង្កើតពពួកសត្វ ... (សាសនារបស់ពួកព្រាហ្មណ៍)។
“”
(ម.ព. ព្រហ្មញ្ញសាសនា)។
“”
(ម.ព. ព្រហ្មញ្ញ)។
“”
ទាន ឬរង្វាន់ដ៏ប្រសើរ; របស់ប្រទាន; រង្វាន់ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដល់អ្នកណាមួយ ដោយអ្នកនោះបានធ្វើកិច្ចការអ្វីមួយឱ្យពេញព្រះទ័យ; ក្នុងរាជ្យពីព្រេងនាយ ច្រើនតែប្រោសប្រទាន គោ, ក្របី, ដំរី, សេះ ...; ស្រែ, ស្រុក, ខេត្ត ឱ្យដាច់មុខអាករទៅលើអ្នកនោះ, មិនតោងទាមជាប្រយោជន៍ឃ្លាំងហ្លួងដោយពេញទីឡើយ។
“”
ធម៌ដ៏ប្រសើរ; ព្រហ្មវិហារ; ព្រះពុទ្ធសាសនា។
“”
លោកជាទីនៅនៃពួកព្រហ្ម, ឋានព្រហ្ម។
“”
វិមាននៃព្រហ្ម។
“”
ធម៌ជាទីនៅនៃព្រហ្ម, ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ; មាន៤យ៉ាងគឺ ១- មេត្តា ផ្សាយសេចក្ដីរាប់អានទៅរកសព្វសត្វ; ២- ករុណា ផ្សាយសេចក្ដីអាណិតទៅរកសព្វសត្វ; ៣- មុទិតា ផ្សាយអំណរទៅរកសព្វសត្វដែលបានសេចក្ដីសុខចម្រើន គឺមានអំណរនឹងគេបានសុខចម្រើន; ៤- ឧបេក្ខា ផ្សាយសេចក្ដីស្មោះស្មើទៅរកសព្វសត្វ។
“”
អំបោះដ៏ប្រសើរ គឺអំបោះមង្គលក្នុងយញ្ញពិធី ឬអំបោះដែលប្រសិទ្ធីជាមង្គលសម្រាប់ពាក់សីសៈ ឬសៀតត្រចៀក ស្ពាយឆៀងជាដើម (តាមលទ្ធិព្រាហ្មណ៍)។
“”
ព្រហ្ម (ព.កា.)។
“”
(ម.ព. ព្រហ្មញ្ញ និង ព្រហ្មាណ្យ)។
“”
ព្រហ្មជាអធិបតី គឺព្រហ្មដែលជាចម្បងជាងអស់ពួកព្រហ្ម។
“”
(ម.ព. ព្រហ្ម)។
“”
ឈ្មោះសរដ៏វិសេសមួយប្រភេទ :
“សរព្រហ្មាស្ត្រ។”
(ម.ព. ព្រហ្មាធិបតី)។
“”
(ម.ព. ព្រហ្មាធិបតី)។
“”
(ម.ព. ព្រហ្មាធិបតី)។
“”
ព្រហ្ម។
“”
(ម.ព. គោល ផង)។