វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ជាពាក្យបដិសេធសម្រាប់និយាយនាំមុខ កិ., គុ. ឬ គុ.កិ. មានសេចក្ដីថា "ពុំ, ឥត" :

ឧទាហរណ៍

“មិនកើត, មិនឃើញ, មិនដឹង, មិនធំ, មិនតូច, មិនល្អ, មិនអាក្រក់; មិនឆាប់, មិនយូរ, មិនយឺត, មិនលឿន។ល។, មិនជា ពុំជា។ មិនជាបើ, មិនសមបើ, មិនសមបីបើ ពុំជាបើ, ពុំសមបើ, ពុំសមបីបើ។ល។។ ក្នុងសង្កាត់សេចក្ដីជាបដិសេធនីមួយ, កាលណាបើប្រើពាក្យ មិន, ពុំ ឬ ឥត នេះជាខាងដើមហើយនឹងប្រើពាក្យថា ក៏ទេ នេះជាខាងចុងផងពុំបានឡើយ, ដូចជា ខ្ញុំមិនដែលបានឃើញក៏ទេ, ពុំដែលបានឮក៏ទេ, ឥតដែលបានដឹងក៏ទេ ប្រើយ៉ាងនេះពេញជាខុសទាំងស្រុង ព្រោះត្រឡប់ក្លាយសេចក្ដីមិនមែនជាបដិសេធទៅវិញ; ត្រូវប្រើពាក្យ ទេ, ឡើយ ឬ សោះ នេះវិញ ខ្ញុំមិនដែលបានឃើញទេ, ពុំដែលបានឮឡើយ, ឥតដែលបានដឹងសោះ; ឯពាក្យ ក៏ទេ នេះជាសព្ទបដិសេធសម្រាប់ប្រើបានតែជាមួយនឹងពាក្យថា នឹង រៀងនៅជាខាងដើម, ដូចជា ខ្ញុំនឹងដែលបានឃើញក៏ទេ, នឹងដែលបានឮក៏ទេដែរ, នឹងដែលបានដឹងក៏ទេសោះ គឺខ្ញុំមិនដែលបានឃើញទេ, ...។”

២

(សំនួន.) មិនកើតទេ (ពាក្យធម្មតា)។

ឧទាហរណ៍

“”

៣

(សំនួន.) មិនយល់ដឹងអ្វីសោះ, គ្មានចេះអ្វី :

ឧទាហរណ៍

“កូនហ្នឹងមិនដឹងខ្យល់អីទេ។”

៤

(សំនួន.) មិនល្មម, មិនអន់, គ្រាន់បើ :

ឧទាហរណ៍

“រូបរាងសង្ហាមិនណយទេ។”

ចំណាំការប្រើប្រាស់

(ម.ព. ពុំ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់