ម្រេច
ឈ្មោះដំណាំឡើងជន្លង់មួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងម្លូតែស្លឹកតូចៗក្រាស់រឹងជាងម្លូ ផ្លែចេញជាស្មែង គ្រាម់មូលៗល្អិតៗមានក្លិនហឹរប្រហើរឆួល ប្រើជាគ្រឿងផ្សំម្ហូបឬជាថ្នាំក្ដៅ, ជាដំណាំមានប្រយោជន៍សំខាន់មួយប្រភេទ ក្នុងកម្ពុជរដ្ឋមានដាំក្នុងខេត្តកំពតច្រើនជាងទីឯទៀត។
