វចនា.
វចនានុក្រមខ្មែរវចនានុក្រម

យាម

ន. [យាម]

ប្រដាប់របស់នង្គ័លដែលភ្ជាប់ផ្នៀងនិងដងមានសណ្ឋានរៀវខាងចុង រាងកោងស្រួចមកខាងក្រោយសម្រាប់កាន់ភ្ជួរ :

ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ប្រដាប់របស់នង្គ័លដែលភ្ជាប់ផ្នៀងនិងដងមានសណ្ឋានរៀវខាងចុង រាងកោងស្រួចមកខាងក្រោយសម្រាប់កាន់ភ្ជួរ :

ឧទាហរណ៍

“យាមនង្គ័ល។”

២

វេលាដែលបែងជាសង្កាត់ៗ ក្នុងថ្ងៃមួយៗ, បើគិតជាម៉ោង ក្នុងមួយយាមមានបីម៉ោង ឬបួនម៉ោង, ក្នុងថ្ងៃមួយយប់មួយមាន ៨យាមឬ៦យាម ត្រូវជា ២៤ម៉ោង ហៅរួមថាមួយថ្ងៃ។ ក្នុងសម័យបុរាណ ច្រើនប្រើហៅថា យាម តែក្នុងវេលាយប់ៗមួយមានបីយាមគឺ យាមទី១ហៅបឋមយាម ឬ ប្រថមយាម, ទី២ហៅមជ្ឈិមយាម ឬ មធ្យមយាម, ទី៣ហៅមច្ឆិមយាម ឬ បស្ចិមយាម(ក្នុងយាមមួយៗ បើគិតជាម៉ោងមាន៤ម៉ោង)។

ឧទាហរណ៍

“”

៣

សង្កេតពេលយាមតាមក្បួនតម្រា ហើយទាយតាមក្បួនប្រាប់ពិតខ្លះ មិនពិតខ្លះ។

ឧទាហរណ៍

“”

៤

ការពិនិត្យមើលពេលតាមក្បួនតម្រារួចទើបចេញ ដើរ។

ឧទាហរណ៍

“”

៥

ដំណើរប្រកបផ្សំតាមពេលយាមគឺការកំណត់ពេលយាមថាមានជោគល្អ ឬ ការទាយតាមពេលយាម។

ឧទាហរណ៍

“”

៦

ដំណើរចេញចរ, ការចេញដើរ,។

ឧទាហរណ៍

“”

៧

ថង់សំពត់មានដៃឬយោគស្ពាយបាន :

ឧទាហរណ៍

“ស្ពាយយាម។”

៨

ចាំរក្សាឬក្រវែលឃ្លាំមើល ដោយការប្រយ័ត្នក្នុងពេលមានកំណត់ :

ឧទាហរណ៍

“យាមឃ្លាំង, យាមផ្លូវ, យាមគុក។”

៩

ល្បាតឃ្លាំមើល ក្នុងពេលមានកំណត់។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់