រត់
ស្ទុះដោយល្បឿន :
ស្ទុះដោយល្បឿន :
ស្ទុះដោយល្បឿន :
“រត់ខ្នាប, រត់ខ្មឺត, រត់លឿន, រត់សណ្ដាប។”
ឆេះ ដើរ(ចំពោះម៉ាស៊ីន) ; បើកលើផ្លូវ (ដូចជា ម៉ូតូ កង់បី រថយន្ត រថភ្លើង ជាដើម) :
“ម៉ាស៊ីនភ្លើងនេះរត់ស្រួល; រថយន្តក្រុងរត់លើផ្លូវជាតិ, ម៉ូតូនេះរត់លឿនណាស់!”
បម្រើសេវាប្រៃសណីយ៍ បម្រើសេវានៅតាមភោជនីយដ្នាន ប្រកបរបរជាអ្នកបើកបរយានជំនិះ រត់ឈ្នួល :
“រត់សំបុត្រ គឺនាំសំបុត្រ, រត់តុ គឺបម្រើសេវាលើកម្ហូបអាហារ, រត់កង់បី, ជីវិតជាអ្នករត់ទូកដ។”
គេចភៀសបំបាត់ខ្លួនពីទីកន្លែង :
“រត់ចោលស្រុក, គោរត់បាត់, មនុស្សទោសរត់រួចពីគុក។”
គេចវៀះចៀសឱ្យផុតមុខ, ឱ្យផុតអំណាច :
“រត់គយ, រត់ពន្ធ, រត់ទ័ព។”
គេចវៀះដោះខ្លួនលូនត្បុលចូលពួនក្នុងព្រៃ :
“រត់លូន; (ស្រុកកើតរត់លូន គឺស្រុកកើតមានទ័ពឬកើតមានចោរប្លន់ញឹកញយ អ្នកស្រុកភិតភ័យរត់លូនចូលពួនក្នុងព្រៃ)។ល។”
(ព.ប្រ.) ដែលប្រព្រឹត្តទៅស្រួលឥតទើសទាក់ :
“រត់មាត់។”
ដែលមានរបៀបគន្លងត្រូវគ្នា។
“”
ដែលត្រូវជួរគ្នា។
“”
ដែលថ្នឹកដៃ, ស្ទាត់ដៃ ដោយរហ័ស។
“”
(ព.ប្រ.) រត់ចេញយ៉ាងប្រថុចញ៉ុចឬគេចចេញពីកន្លែងណាមួយ ដើម្បីឱ្យតែបានរួចជីវិត :
“ឮស្នូរគ្រាប់ផ្ទុះ មនុស្សម្នារត់ប្រាសអាយុតែរៀងៗខ្លួន។”
(សំនួន.) រត់យករួចខ្លួន ដោយភ័យខ្លាចខ្លាំង។
“”
ដែលត្រូវផ្នត់គ្នាឥតល្អៀង។
“”
ដែលខំប្រឹងធ្វើការឬប្រឹងរៀនប្រឹងទន្ទេញ ឱ្យបានលឿនជឿនជាងគេ :
“ធ្វើការរត់មុខគេ។”
ដែលត្រូវគ្នាតាមកម្រិត, តាមបែបបទឬតាមសណ្ដាប់ធ្នាប់តែមួយ។
“”
ដែលមានរបបដូចគ្នា។
“”
ដែលមានរបៀបត្រូវគ្នា, ដែលចុះរបៀបគ្នា។
“”
រលាយសាច់មួយ។
“”
ឡើងមកនៅរួមរស់ជាមួយដោយស្ម័គ្រចិត្តឯងឥតមានអ្នកណាហៅរក :
“ស្រីរត់ឡើង។ល។”