រន្ទះ
សូរសព្ទដែលលាន់ឮខ្លាំង :
សូរសព្ទដែលលាន់ឮខ្លាំង :
សូរសព្ទដែលលាន់ឮខ្លាំង :
“រន្ទះសំឡេង, រន្ទះកាំភ្លើង។”
ដំណើរបែកចេញនៃធាតុអគ្គិសនី ឯអាកាសមានផ្លេកបន្ទោរនិងផ្គរកើតឡើងជាមួយ បណ្ដាលអំពីពពកដែលមានធាតុអគ្គិសនីមកប៉ះនឹងដី ឬពពកប៉ះនឹងពពក ស្រូបឆក់ខ្ទប់គ្នា នាំឱ្យលាន់ឮសូរសព្ទខ្ទ័រខ្លាំង; ច្រើនមានក្នុងរដូវខែដើមឆ្នាំ (នៃចន្ទគតិ) ដែលកំពុងមានអាកាសក្ដៅនិងត្រជាក់មិនស្មើគ្នា :
“រន្ទះបាញ់ គឺការមានរន្ទះ ឬដំណើរធ្លាក់ចុះនៃរន្ទះ (អសនីបាត)។”
រន្ទះដែលស្រូបឆក់ដោយកម្លាំងទឹកច្រើនជាងភ្លើង។
“”
រន្ទះសូរស្រាលៗរឿយៗ ដែលមានក្នុងខែខាងចុងវស្សានរដូវនៃចន្ទគតិ (វេលាកំពុងមានអាកាសធ្ងន់), ច្រើនមានតែក្នុងឆ្នាំណាដែលមានភ្លៀងស្រួល; តាមពាក្យបរម្បរាថាបាញ់សំដៅក្បាលពួកត្រីក្រាញ់ ...។
“”
រន្ទះដែលស្រូបឆក់ដោយកម្លាំងភ្លើងច្រើនជាងទឹក; តែងឃើញបាញ់ត្រូវត្រង់ដើមឈើឆេះចេញជាភ្លើង ..., ជួនកាលគ្រាន់តែធំក្លិនឆ្ងៀម (រមែងមានរឿយៗស្ទើរតែរាល់ឆ្នាំ)។
“”