របះ
ការរះឱ្យមានឃ្លា។
ការរះឱ្យមានឃ្លា។
ការរះឱ្យមានឃ្លា។
“”
ឈ្មោះវណ្ណយុត្តមួយប្រភេទមានរូបសណ្ឋានបែបនេះ (។) សម្រាប់រះខណ្ឌឃ្លាក្នុងសង្កាត់នៃប្រយោគវែងខ្លីនីមួយៗ។ របះ នេះមានឈ្មោះផ្សេងៗទៅទៀតហៅថា របះសាខា ក៏បានគឺ។
“”
(ម.ព. របះបរិយោសាន)។
“”
របះដែលរះរាំងសេចក្ដីខ្លី។
“”
របះដែលរះរាំងសេចក្ដីវែង។
“”
របះដែលរះត្រង់ចុងបន្ទាត់មួយខាងលើហើយបន្ទាត់ខាងក្រោមបន្ទាប់គ្នានោះត្រូវលូកចូល គឺត្រូវសរសេរលូកចូលមកខាងក្នុងឱ្យល្មមដល់ការគួរ មិនសរសេរឱ្យមានដើមបន្ទាត់ឬក្បាលបន្ទាត់ស្មើនឹងបន្ទាត់លើ។
“”
ក្នុងសម័យបុរាណ ប្រើរូបសណ្ឋានបែបនេះ (៕), ក្នុងសម័យបច្ចុប្បន្ន ប្រើរូបបែបនេះ (។) គឺរូបទោលតែមួយដែរ; ឬជួនប្រើរូបបែបនេះ (។ ៚) ក៏មាន, រូបបែបនេះ (៕៚) ក៏មាន (ដូចបុរាណដែរ)។ របះដែលមាន គោមូត្រ ផ្សំជាមួយផងនេះ កវីក្នុងសម័យបុរាណ ច្រើនប្រើក្នុងទីបំផុតចប់ស្រេចនៃកាព្យ, ដូចជា :
“អ្នកណាបានស្ដាប់ អ្នកណាបានត្រាប់អ្នកណាបានធ្យាន រសធម៌នេះគាប់ ជាច្បាប់ទូន្មាន អ្នកនោះស្មើបាន ដល់និញ្វនហោង ៕៚ (សាស្ត្រាច្បាប់ រាជនេតិ ជានិពន្ធនៃព្រះរាជសម្ភារ)។”
(ម.ព. របះបន្ទាត់)។
“”
(ដែលធ្លាប់ប្រើរៀងមក, សរសេរជា របះ ក៏មាន ជាល្បះ ក៏មាន, ប៉ុន្តែតាមប្រភពនៃពាក្យ ត្រូវប្រើ របះ វិញ ព្រោះមានអត្ថន័យថាមកពី រះ គឺជាអំពើរបស់ រះ ឬដែលត្រូវ រះ; ឯ ល្បះ ជា ន. នៃពាក្យ កិ. ថា លះ; ល្បាស់ ជា ន. នៃ កិ. ថា លាស់)។