ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ដែលរង្វើលឃ្លាតៗឆ្ងាយពីគ្នា, ដែលមិនប្រញឹក, មិនញឹកញយ :

ឧទាហរណ៍

“ពេលរយាល, បង្គោលរយាលៗពីគ្នា; ទៅមករយាលៗ។”

២

ខ្សែវែង ឬចម្រៀកស្លឹកត្នោតជាដើម ដែលចាក់ឆ្វាក់បន្តៗគ្នា ចងភ្ជាប់ពីទីម្ខាងមកទីម្ខាង សម្រាប់ទាញឬបន្ទះស្លឹកត្នោតជាដើមដែលចងព្យួរ សម្រាប់ឱ្យត្រូវខ្យល់បក់មកត្រូវយោគយោលបង្អើលសត្វកុំឱ្យហើរចុះឬដើរចូលមកស៊ីផលដំណាំ :

ឧទាហរណ៍

“ចងរយាល, រយាលចាប, ទាញខ្សែរយាលបង្អើលសត្វ។”

៣

(ព.ប្រ.) ផ្ទះលំនៅដែលរខាកសាកត្រាក ប្រៀបប្រដូចនឹងរយាលចាប :

ឧទាហរណ៍

“ផ្ទះរយាលចាប។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់