វចនា.
វចនានុក្រមខ្មែរវចនានុក្រម

លត

ន. [លត]

ឈ្មោះនំស្រស់មួយប្រភេទ ធ្វើដោយរំងាស់ម្សៅឱ្យឆ្អិនឱ្យខាប់ ហើយដួសដាក់លើប្រទាសវាចសង្កត់ឱ្យចេញជាដុំតូចៗធ្លាក់មកក្នុងទឹកត្រជាក់ដែលដាក់ក្នុងចានធំឬផើង, ប្រើបរិភោគជាមួយនឹងទឹកខ្ទិះលាយស្ករ :

ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ឈ្មោះនំស្រស់មួយប្រភេទ ធ្វើដោយរំងាស់ម្សៅឱ្យឆ្អិនឱ្យខាប់ ហើយដួសដាក់លើប្រទាសវាចសង្កត់ឱ្យចេញជាដុំតូចៗធ្លាក់មកក្នុងទឹកត្រជាក់ដែលដាក់ក្នុងចានធំឬផើង, ប្រើបរិភោគជាមួយនឹងទឹកខ្ទិះលាយស្ករ :

ឧទាហរណ៍

“លតម្សៅដំណើប, លតម្សៅជ្រែ។”

២

អាហារធ្វើដោយឆាសរសៃលតខ្លីកន្តុលជាមួយនឹងសាច់គោ ស៊ុត ខាត់ណា សណ្ដែកបណ្ដុះ ជាដើម :

ឧទាហរណ៍

“លតឆាធ្វើពីអង្ករខ្សាយសុទ្ធ។”

៣

បង្អែមលតម្យ៉ាងមានសរសៃស្វិត :

ឧទាហរណ៍

“លតស្វិតឆ្ងាញ់ពិសា។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់