វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១៩ ន័យ
១

លិបចុះបាត់ទៅ, ចូលកប់បាត់ទៅ ក្នុងទឹកជាដើម :

ឧទាហរណ៍

“ទូកលិច, សម្ទូងលិចទឹក, បន្លាមុតលិច។”

២

អស្តង្គត :

ឧទាហរណ៍

“ព្រះអាទិត្យលិច (ថ្ងៃលិច)។”

៣

(ព.ប្រ.) វិនាស, ខូច, អន្តរាយ; បាត់ឈ្មោះ; លង់គំនិត :

ឧទាហរណ៍

“លិចលែងងើបរួច វិនាសរើខ្លួនលែងរួច; លិចខ្លួន ខូចខ្លួនឬបាត់ឈ្មោះ។”

៤

ដែលធ្ងន់មិនអណ្ដែតទឹក :

ឧទាហរណ៍

“ឈើមួយកំណាត់នេះលិចទឹក, មួយកំណាត់នុ៎ះអណ្ដែត។”

៥

ដែលទាបឬជ្រៅតែងតែលិចទឹក :

ឧទាហរណ៍

“ដីលិចទឹក, ព្រៃទឹកលិច។”

៦

ហិនហោចវិនាសអន្តរាយទ្រព្យសម្បត្តិ ដោយមារយាទមិនល្អ; គេច្រើននិយាយភ្ជាប់ថា :ដែលចេះតែហិនហោចវិនាសទ្រព្យសម្បត្តិជានិច្ច :

ឧទាហរណ៍

“លិចកញ្ជង់លង់កញ្ជើ, មនុស្សលិចកញ្ជង់។”

៧

(ព.សា.) ហិនហោចវិនាសដូចគេលិចលង់ក្នុងទឹកទាំងកញ្ជើដាក់អីវ៉ាន់។

ឧទាហរណ៍

“”

៨

វិនាសដូចជាកប់បាត់ទៅក្នុងដីកណ្ដេង។

ឧទាហរណ៍

“”

៩

ទ្រទូងដៃ ដែលលិចក្បាលបាត់ទៅឃើញតែដៃទាំងពីរលើកជ្រោងឡើង :

ឧទាហរណ៍

“ទឹកជ្រៅលិចក្បាលទ្រទូងដៃ។”

១០

វិនាសទ្រព្យធនអាប់កេរ្តិ៍ឈ្មោះ។

ឧទាហរណ៍

“”

១១

ខូចតែម្ដង!

ឧទាហរណ៍

“”

១២

ខូចទៅ! (ពាក្យឧទាន)។

ឧទាហរណ៍

“”

១៣

វិនាសអន្តរាយដូចជាលិចលង់ក្នុងទឹក។

ឧទាហរណ៍

“”

១៤

(ព.ប្រ.) លិចលង់ហិនហោច, ស៊ុនជ្រុលខូចការ (ព.សា.)។

ឧទាហរណ៍

“”

១៥

លិចខាតហើយចំណេញៗហើយខាតទៅវិញឬបង់ហើយបានៗហើយបង់ទៅវិញ។

ឧទាហរណ៍

“”

១៦

(ម.ព. លិចអណ្ដែត)។

ឧទាហរណ៍

“”

១៧

អាខូច! (ពាក្យជេរលេង)។

ឧទាហរណ៍

“”

១៨

ឈ្មោះទិសដែលព្រះអាទិត្យអស្តង្គត, ទិសបស្ចិម; និយាយបានតែមានពាក្យ ខាង ឬ ឯ ផ្សំពីខាងដើម :

ឧទាហរណ៍

“ទិសខាងលិច, ស្រុកឯលិច, ទៅឯលិច។”

១៩

ល្ងង់ដូចជាមនុស្សវង្វេងទិសឬល្ងង់មិនស្គាល់ទិស។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(សរសេរក្លាយជា ឡិច តាមសំនៀងនិយាយក៏មាន)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់