លុប
ធ្វើឱ្យបាត់ស្នាម, ឱ្យបាត់គំនូស, ឱ្យបាត់លំអាន, ឱ្យបាត់រូប, ឱ្យបាត់ឈ្មោះ; ធ្វើឱ្យវិនាស, ឱ្យសូន្យ; បំបាត់មិនឱ្យមាន :

“លុបអក្សរ, លុបដាន, លុបឈ្មោះ។”
បំពេញក្រហូង, ជម្រៅ, រណ្ដៅ ឱ្យបាត់ :
“លុបអណ្ដូង, លុបរណ្ដៅ។”
លាង, ជម្រះស្រលាប ដោយទឹក :
“លុបមុខ, លុបខ្លួន។”
គ្របលើ, លើសជាង :
“សម្ដីលុបលើ, សំឡេងឮលុបគេទាំងអស់។”
(ម.ព. លុបលាង)។
“”
(ព.ប្រ.) បំបាត់ដំណើរដើមឬសម្ដីដើមមិនឱ្យលេចឮតទៅទៀត :
“និយាយលុបថ្លុក; សម្ដីលុបថ្លុក។”
លើសមាត្រ, ហួសកម្លាំង :
“លីធ្ងន់លុបមាត្រ; ខ្លាំងលុបមាត្រ។”
(ព.ប្រ.) បំបាត់ឱ្យសូន្យឈឹងឬបំបិទបំបាំងមិនឱ្យលេចឮ។ល។ (សរសេរក្លាយជា លប់តាមសូរសម្ដីក៏មាន គួរប្រើ លុបនេះវិញត្រឹមត្រង់តាមប្រភពនៃពាក្យ)។
“”
(ម.ព. លោប ផង)។