វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

យោគខ្លួនទៅមុខ, យោគខ្លួនស្ទុះចូល :

ឧទាហរណ៍

“លោចូលទៅចាប់។”

២

ហែលទឹកយោគខ្លួនធ្លោៗ :

ឧទាហរណ៍

“ហែលលោ។”

៣

លំនាំឬទំហឹងដែលយោគខ្លួនទៅមុខ :

ឧទាហរណ៍

“ស្ទឹងនុ៎ះតូចទេ ហែលឆ្លងប្រហែលប្រាំបីប្រាំបួនលោដល់ទៅត្រើយម្ខាង។”

៤

ក្រែង, ចួនក្រែង :

ឧទាហរណ៍

“ចុះបើលោគេសួរឱ្យខ្ញុំប្រាប់គេថាម៉េច?។”

៥

ចួនជា :

ឧទាហរណ៍

“លោជាមិនកើត។”

៦

ហាក់ដូច :

ឧទាហរណ៍

“លោធ្វើជាមិនឃើញ គឺធ្វើហាក់ដូចជាមិនឃើញ។”

៧

ត្រឡប់បែរជា :

ឧទាហរណ៍

“លោបែរជាមិនឱ្យទៅវិញ។”

ចំណាំការប្រើប្រាស់

(ម.ព. ចួនឬជួន និ. ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់