វចនា.
វចនានុក្រមខ្មែរវចនានុក្រម

លោក

ន. [លោក]

សភាវធម៌ដែលតែងកើតតែងវិនាសរឿយៗ ឬដែលបាត់ៗឃើញៗ គឺដែលកើតមានហើយបាត់ៗ ហើយមានឡើងវិញតាមកាលសម័យ; បើនិយាយដោយការរៀបរាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្សសត្វទូទៅទាំងអស់; ឋានមនុស្ស; ឋានសួគ៌; ឋានព្រហ្ម; ឋាននរក, ប្រេត។ល។

ស្វែងយល់ពីពាក្យ

និយមន័យ

៩០ ន័យ
១

សភាវធម៌ដែលតែងកើតតែងវិនាសរឿយៗ ឬដែលបាត់ៗឃើញៗ គឺដែលកើតមានហើយបាត់ៗ ហើយមានឡើងវិញតាមកាលសម័យ; បើនិយាយដោយការរៀបរាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្សសត្វទូទៅទាំងអស់; ឋានមនុស្ស; ឋានសួគ៌; ឋានព្រហ្ម; ឋាននរក, ប្រេត។ល។

ឧទាហរណ៍

“”

២

ឋានប្រេត, លំនៅរបស់ពួកប្រេត។

ឧទាហរណ៍

“”

៣

ប្រទេសសម្រាប់សត្វលោកនៅអាស្រ័យ, កន្លែងកើតស្លាប់របស់ពពួកសត្វ។

ឧទាហរណ៍

“”

៤

ការភ្ញាក់ផ្អើល, ជ្រួលជ្រើម ក្នុងពិភពលោក។

ឧទាហរណ៍

“”

៥

(ព.ប្រ.) មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ក្រៃពេកទុកដូចជាដង្គត់ឬដូចជាចម្រូងក្នុងលោក។

ឧទាហរណ៍

“”

៦

ដំណើររបស់លោក គឺអំពើឬកិច្ចការរបស់មនុស្សឬសត្វ។

ឧទាហរណ៍

“”

៧

អ្នកធ្ងន់ក្នុងលោកឬដែលជាគ្រូរបស់សត្វលោកគឺព្រះសព្វញ្ញុពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម។

ឧទាហរណ៍

“”

៨

(ម.ព. លោកគរុ)។

ឧទាហរណ៍

“”

៩

ភ្នែករបស់លោក គឺព្រះអាទិត្យ។

ឧទាហរណ៍

“”

១០

(ម.ព. លោកចក្ខុ)។

ឧទាហរណ៍

“”

១១

ការកម្រើករំពើកក្នុងលោក។

ឧទាហរណ៍

“”

១២

សេចក្ដីរិះគិតអំពីលោក គឺការរិះគិតរកហេតុរកដំណើរក្នុងលោក។

ឧទាហរណ៍

“”

១៣

បិតារបស់លោក គឺព្រះសិវៈឬវិស្ណុ (តាមលទ្ធិព្រាហ្មណ៍)។

ឧទាហរណ៍

“”

១៤

មាតារបស់លោក គឺនាងឧមាឬលក្ស្មី (តាមលទ្ធិព្រាហ្មណ៍។

ឧទាហរណ៍

“”

១៥

អ្នកប្រសើរឬចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម។

ឧទាហរណ៍

“”

១៦

(ម.ព. លោកជេដ្ឋ)។

ឧទាហរណ៍

“”

១៧

ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់លោក (ចរិយារបស់ពុទ្ធាទិបណ្ឌិត)។

ឧទាហរណ៍

“”

១៨

លោកបី គឺមនុស្សលោក, ទេវលោក, ព្រហ្មលោក; មានន័យដទៃផ្សេងថា មេឃឬឋានសួគ៌, ផែនដី, ឱកាសកណ្ដាល (ចន្លោះមេឃនិងដី) ឬបាតាល។

ឧទាហរណ៍

“”

១៩

រឿងរ៉ាវសម្រាប់លោក, រឿងព្រេង។

ឧទាហរណ៍

“”

២០

ធម៌សម្រាប់លោក គឺអាការៈ, សណ្ដាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន ៨យ៉ាងគឺ ១លាភៈ ការបាន; ២អលាភៈ ការខានបានឬខាតបង់; ៣យសៈ ការមានយសស័ក្ដិ; ៤អយសៈ ការមិនមានយសស័ក្ដិ ឬការថ្លោះធ្លាក់យសស័ក្ដិ; ៥និន្ទា ការតិះដៀល; ៦បសំសា ការសរសើរ; ៧សុខៈ ការបានសុខ; ៨ទុក្ខៈ ការបានទុក្ខ។

ឧទាហរណ៍

“”

២១

ធម្មតារបស់លោក គឺការមិនទៀងរបស់លោក។

ឧទាហរណ៍

“”

២២

អ្នកបង្កើតលោក គឺព្រះព្រហ្ម ឬព្រះសិវៈ (តាមលទ្ធិព្រាហ្មណ៍)។

ឧទាហរណ៍

“”

២៣

ចក្រវាល, ទំហំលោកក្នុងមណ្ឌលចក្រវាលមួយៗ។

ឧទាហរណ៍

“”

២៤

(ម.ព. លោកធាតា)។

ឧទាហរណ៍

“”

២៥

អ្នកដែលជាពំនាក់របស់សត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ព្រះសិវៈ, ព្រះនារាយណ៍។

ឧទាហរណ៍

“”

២៦

អ្នកដឹកនាំសត្វលោក (ព្រះសព្វញ្ញុពុទ្ធ)។

ឧទាហរណ៍

“”

២៧

សូរសព្ទគឹកកងក្នុងលោក; ដំណើរល្បីលេចឮសាយសុសក្នុងលោក។

ឧទាហរណ៍

“”

២៨

ធម្មតារបស់លោក។

ឧទាហរណ៍

“”

២៩

ធម៌ជាគ្រឿងរលាស់ខ្លួនចេញចាកលោក (លោកុត្តរធម៌)។

ឧទាហរណ៍

“”

៣០

ដែលអាស្រ័យនៅក្នុងលោក, មនុស្សឬអ្វីៗទាំងអស់ដែលមាននៅក្នុងលោក។

ឧទាហរណ៍

“”

៣១

អ្នកដល់នូវទីបំផុតលោក (ព្រះខីណាស្រព)។

ឧទាហរណ៍

“”

៣២

អ្នកឃើញទីបំផុតលោក គឺអ្នកឃើញព្រះនិញ្វន (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត)។

ឧទាហរណ៍

“”

៣៣

ទីឬប្រទេសជាចន្លោះលោក; ឈ្មោះនរកនៅត្រង់ចន្លោះលោក (ហៅ លោកន្តរនរក ក៏បាន)។

ឧទាហរណ៍

“”

៣៤

សត្វដែលកើតក្នុងលោកន្តរនរក។

ឧទាហរណ៍

“”

៣៥

ផ្លូវលោក គឺសណ្ដាប់ធ្នាប់, បែបបទ, ទំនៀមរបស់សត្វលោក; ទំនៀមស្រុកទេស។

ឧទាហរណ៍

“”

៣៦

(ម.ព. លោកបថ)។

ឧទាហរណ៍

“”

៣៧

អ្នករក្សាលោក គឺមហារាជ ៤អង្គជាអ្នកគ្រប់គ្រងរក្សាលោក។

ឧទាហរណ៍

“”

៣៨

(ម.ព. លោកជនក)។

ឧទាហរណ៍

“”

៣៩

ជីតារបស់សត្វលោក គឺមហាព្រហ្ម (តាមលទ្ធិព្រាហ្មណ៍)។

ឧទាហរណ៍

“”

៤០

ពង្សាវតារលោក។

ឧទាហរណ៍

“”

៤១

ប្រទីប (ពន្លឺ) របស់លោក (ព្រះសព្វញ្ញុពុទ្ធ)។

ឧទាហរណ៍

“”

៤២

(ម.ព. លោកប្បត្តិ)។

ឧទាហរណ៍

“”

៤៣

ដែលប្រាកដ, ជាក់ច្បាស់ដល់ពួកមនុស្សទូទៅ, ដែលមានគេដឹងឬស្គាល់ពេញពាស។

ឧទាហរណ៍

“”

៤៤

(ម.ព. លោកជននី)។

ឧទាហរណ៍

“”

៤៥

ដំណើរ, ការប្រព្រឹត្តទៅរបស់លោក; កិច្ចការរបស់មនុស្ស; ការរស់នៅរបស់សត្វលោក។

ឧទាហរណ៍

“”

៤៦

សេចក្ដីចម្រើនរបស់លោក។

ឧទាហរណ៍

“”

៤៧

សម្ដីឬវោហាររបស់លោក។

ឧទាហរណ៍

“”

៤៨

វិជ្ជាសម្រាប់លោក (តាមសម័យនិយម)។

ឧទាហរណ៍

“”

៤៩

អ្នកចេះវិជ្ជាសម្រាប់លោក។

ឧទាហរណ៍

“”

៥០

អ្នកដឹងច្បាស់នូវលោក (ព្រះសម្មាសម្ពុទ្ធ)។

ឧទាហរណ៍

“”

៥១

(ម.ព. លោកវិជ្ជា)។

ឧទាហរណ៍

“”

៥២

សេចក្ដីវិនាសលោក, ការប្រល័យលោក។

ឧទាហរណ៍

“”

៥៣

(ម.ព. លោកវឌ្ឍនៈ)។

ឧទាហរណ៍

“”

៥៤

(ម.ព. លោកវាទ)។

ឧទាហរណ៍

“”

៥៥

បន្ទាល់របស់លោក គឺភ្លើង; ព្រះព្រហ្ម។

ឧទាហរណ៍

“”

៥៦

ការសង្គ្រោះមនុស្សមិនរើសមុខ, ការជួយទំនុកបម្រុងមនុស្សផងគ្នាឱ្យបានសុខ, ឱ្យកើតសន្តិភាព។

ឧទាហរណ៍

“”

៥៧

ទ្រង់ទ្រាយ ឬបែបភាពពិភពលោក, ភូគោល។

ឧទាហរណ៍

“”

៥៨

សេចក្ដីស្ងប់របស់លោក។

ឧទាហរណ៍

“”

៥៩

ដំណើរសុខសាន្តរបស់លោក។

ឧទាហរណ៍

“”

៦០

ពពួកសត្វដែលនៅអាស្រ័យក្នុងលោក, ពួកមនុស្ស; លោកទាំងអស់។

ឧទាហរណ៍

“”

៦១

សូរសព្ទរបស់លោក; ភាសាសម្ដីរបស់សត្វលោក។

ឧទាហរណ៍

“”

៦២

(ម.ព. លោកសក្ខី)។

ឧទាហរណ៍

“”

៦៣

(ម.ព. លោកជេស្ឋ)។

ឧទាហរណ៍

“”

៦៤

(ម.ព. លោកខាណុ)។

ឧទាហរណ៍

“”

៦៥

ដំណើរស្ថិតនៅរបស់លោក, ដំណើរដែលលោកតាំងនៅតាមកាលកំណត់; អាយុផែនដី។

ឧទាហរណ៍

“”

៦៦

សេចក្ដីរីករាយសប្បាយរបស់ពួកមនុស្ស។

ឧទាហរណ៍

“”

៦៧

(ម.ព. លោកហាស)។

ឧទាហរណ៍

“”

៦៨

អធិបតីរបស់លោក (មហាព្រហ្ម) ; ម្ចាស់របស់លោក, ម្ចាស់ទ្វីប (ស្តេចចក្រពត្តិ)។

ឧទាហរណ៍

“”

៦៩

ការប្រកាន់យកលោកជាធំ គឺការខ្លាចចិត្តពួកមនុស្សផងគ្នា; ការប្រុងប្រយ័ត្នមិនហ៊ានធ្វើអំពើអាក្រក់ ព្រោះខ្លាចគេដឹង នឹកខ្មាសគេទុកជាមុន។

ឧទាហរណ៍

“”

៧០

សេចក្ដីអធិប្បាយអំពីលោកសណ្ឋាន។

ឧទាហរណ៍

“”

៧១

ការប្រព្រឹត្តតាមលោក គឺការអនុលោមតាមបែបបទរបស់មនុស្ស ផងគ្នា, ការយកតម្រាប់គ្នា។

ឧទាហរណ៍

“”

៧២

(ម.ព. លោកានុវត្តន៍)។

ឧទាហរណ៍

“”

៧៣

(ម.ព. លោកាធិប្បាយ)។

ឧទាហរណ៍

“”

៧៤

នុយរបស់សត្វលោក គឺបញ្ចកាមគុណ (រូប, សំឡេង, ក្លិន, រស, សម្ផស្ស)។

ឧទាហរណ៍

“”

៧៥

(ម.ព. លោកាមិស)។

ឧទាហរណ៍

“”

៧៦

(ម.ព. លោកាយតៈ)។

ឧទាហរណ៍

“”

៧៧

(ម.ព. លោកាយតិកៈ)។

ឧទាហរណ៍

“”

៧៨

អ្នកដែលស្ទាត់ជំនាញខាងលោកាយតសាស្ត្រ។

ឧទាហរណ៍

“”

៧៩

គម្ពីរសម្ដែងគតិលោកដែលមានដំណើរសេចក្ដីរយីករយាកមិនគួរជឿ ឬគម្ពីរដែលមានសេចក្ដីបដិសេធថាឋានសួគ៌ឋាននរកមិនមាន។

ឧទាហរណ៍

“”

៨០

ចិត្តដែលឆ្លងផុតចាកលោក គឺចិត្តរបស់អរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ (ព.ពុ.)។

ឧទាហរណ៍

“”

៨១

មគ្គផលនិញ្វន (ព.ពុ.)។

ឧទាហរណ៍

“”

៨២

ការបានសម្រេចមគ្គផល (ព.ពុ.)។

ឧទាហរណ៍

“”

៨៣

ផ្លូវរបស់អរិយបុគ្គលសម្រាប់ឆ្លងចាកលោក (ព.ពុ.)។

ឧទាហរណ៍

“”

៨៤

អ្នកដែលជាធំ ឬជាចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ (តាមលទ្ធិព្រាហ្មណ៍ថាមហាព្រហ្ម)។

ឧទាហរណ៍

“”

៨៥

ភាគអាកាស។

ឧទាហរណ៍

“”

៨៦

(ម.ព. យមលោក)។

ឧទាហរណ៍

“”

៨៧

ព្រះអង្គ; អ្នក; គាត់។

ឧទាហរណ៍

“”

៨៨

ពាក្យគោរពសម្រាប់និយាយជាជំនួសឈ្មោះបុគ្គលថ្នាក់ខ្ពស់ជាងខ្លួន ឬថ្នាក់ស្មើនឹងខ្លួន ដែលត្រូវនិយាយទៅរកឬដែលត្រូវនិយាយដល់ :

ឧទាហរណ៍

“អញ្ជើញលោកពិសា!; លោកមិនអញ្ជើញមកទេ។”

៨៩

សម្រាប់ប្រើផ្សំពីខាងដើមនាមនាម ដែលគួរប្រកបដោយសេចក្ដីគោរព :

ឧទាហរណ៍

“លោកអ្នកឧកញ៉ា ...លោកអភិបាលខេត្ត, លោកនាយ, លោកឪពុក, លោកគ្រូ, លោកតា, លោកយាយ, លោកមា, លោកក្មួយ។ល។”

៩០

សម្រាប់ហៅបព្វជិតទាំងពួង :

ឧទាហរណ៍

“និមន្តលោកឆាន់។”

ចំណាំការប្រើប្រាស់

(ម.ព. ចតុលោកបាល ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់