វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១៥ ន័យ
១

(ព.សា.) (វ៉ៃ) ប្រហារដោយបហរណវត្ថុឥតមុខមុត មានរំពាត់, ដំបងជាដើម :

ឧទាហរណ៍

“វាយដោយរំពាត់, វាយមួយដំបង។”

២

សំពងឱ្យមុតលិចចុះ :

ឧទាហរណ៍

“វាយដែកគោល។”

៣

សំពងបញ្ចូលឱ្យណែនតឹង :

ឧទាហរណ៍

“វាយរនុកក្រោល។”

៤

ទូង, គោះ ឬដំឱ្យលាន់ឮសូរសព្ទ :

ឧទាហរណ៍

“វាយស្គរធំ, វាយរគាំង, វាយគង។”

៥

យកសេចក្ដីឬលម្អិតសេចក្ដីឱ្យជាក់ប្រាកដ :

ឧទាហរណ៍

“វាយសេចក្ដីមិនបែក។”

៦

តថ្លៃ :

ឧទាហរណ៍

“វាយថ្លៃទំនិញ។”

៧

ច្បាំងគ្នា, ច្បាំងដណ្ដើមយកស្រុក :

ឧទាហរណ៍

“វាយកងទ័ពបច្ចាមិត្ត, វាយយកស្រុក។”

៨

(ព.ប្រ.) ញាក់ចុងភ្នែកឱ្យសញ្ញាគ្នា។

ឧទាហរណ៍

“”

៩

(ព.ប្រ.) បញ្ចេញចុងសម្ដីមានសេចក្ដីប្លែក គួរឱ្យសង្ស័យ។

ឧទាហរណ៍

“”

១០

វាយសំពងថែមហើយថែមទៀត។

ឧទាហរណ៍

“”

១១

វាយសំពងរឿយៗ ទាំងធាក់តន្ត្រំផ្ទួនៗផង។

ឧទាហរណ៍

“”

១២

(ព.ទ.បុ.) កំចោករោកកម្ចាត់កម្ចាយឱ្យបែកខ្ញែកឬឱ្យបែកកន្ធែកចេញពីគ្នា!

ឧទាហរណ៍

“”

១៣

(ម.ព. វាយពាងព្រហក់បំបែក)។

ឧទាហរណ៍

“”

១៤

(ព.ប្រ.) កម្ចាយសេចក្ដីកំបាំងក្នុងផ្ទះ ឬ ក្នុងក្រុមរបស់ខ្លួនឱ្យលេចឮខ្ចរខ្ចាយស្អុយកេរ្តិ៍ឈ្មោះសាយសុស។

ឧទាហរណ៍

“”

១៥

(ព.សា.) ឈ្មោះឈើមួយប្រភេទ ដើមសាច់ជ្រាកសម្បុរលាយសលាយក្រហមខណ្ឌជាសង្កាត់ៗ, ផ្លែតូចៗ វេលាទុំឡើងសម្បុរក្រហម ប្រើជាអាហារបាន។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់