វចនានុក្រមខ្មែរវចនានុក្រម
វាំង
កិ. [វាំង]
បាំង, បាំងព័ទ្ធ, បិទបាំងមិនឱ្យឃើញ, បិទបាំងព័ទ្ធជុំវិញ :
បាំង, បាំងព័ទ្ធ, បិទបាំងមិនឱ្យឃើញ, បិទបាំងព័ទ្ធជុំវិញ :
បាំង, បាំងព័ទ្ធ, បិទបាំងមិនឱ្យឃើញ, បិទបាំងព័ទ្ធជុំវិញ :
“វាំងរនាំង; វាំងរបង; វាំងចំណារ។”
កំពែងព័ទ្ធភូមិលំនៅរបស់ក្សត្រិយ៍ :
“អ្នកក្នុងវាំង; វាំងព្រះអង្គម្ចាស់ ...វាំងសម្ដេចមហាឧបរាជ; ព្រះរាជវាំង ឬ ព្រះបរមរាជវាំង។”
ឋានន្តររបស់សេនាបតីក្រសួងព្រះរាជវាំង :
“អ្នកឧកញ៉ាវាំងវរវៀងជ័យសេនាបតីក្រសួងព្រះរាជវាំង ...។”
(សម័យបច្ចុប្បន្នលែងហៅ សេនាបតី ហៅ រដ្ឋមន្ត្រី វិញ។ ម.ព. វៀង និង វៀងជ័យ ផង)។