វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ប្រគល់ឬប្រគេនអ្វីៗ ឱ្យដោយបញ្ចេញវាចាថាតាមគ្នា (ព.ពុ.) :

ឧទាហរណ៍

“វេរភត្ត, វេរកុដិ, វេរសាលាប្រគេនជំនុំសង្ឃ។”

២

ឈ្មោះរបៀបមង្គលការមួយយ៉ាង ធ្វើដោយពិធីវេរភត្ត និងគ្រឿងបរិក្ខារប្រគេនភិក្ខុសង្ឃ :

ឧទាហរណ៍

“រៀបមង្គលការវេរចង្ហាន់សង្ឃ។”

៣

ងាកបែរទ្រេតឬបញ្ឆៀង, ងាកបែររេ :

ឧទាហរណ៍

“សសរវេរ, ដើមឫស្សីត្រូវខ្យល់ខ្លាំងវេរមកលើផ្លូវ, ទូកវេរ។”

៤

ដំណើរយកវេនគ្នា, ដំណើរធ្វើការឱ្យគ្នាទៅវិញទៅមកម្ដងម្នាក់ :

ឧទាហរណ៍

“យកវេរ, ជំពាក់វេរគេ, សងវេរគេ។”

ចំណាំការប្រើប្រាស់

(និយាយតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះនិយាយថា យកដៃ, ជំពាក់ដៃគេ, សងដៃគេ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់