វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សេះ

ន. [សេះ]

បសុសត្វចតុប្បាទ មាឌខ្ពស់ស្រឡះ មានក្រចកជើងទាំង៤កន្តុបៗឥតឆែក មានសក់កំប៉ោយ, សក់លើ ក, សក់ស្វាយ មានដងកន្ទុយខ្លីស្រោបដោយសក់កន្ទុយវែងៗជាសំណុំ ..., សម្រាប់ប្រើជិះឬទឹមរថ (អ្នកប្រទេសខ្លះគេប្រើការភ្ជួររាស់ផងក៏បាន) :

ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

បសុសត្វចតុប្បាទ មាឌខ្ពស់ស្រឡះ មានក្រចកជើងទាំង៤កន្តុបៗឥតឆែក មានសក់កំប៉ោយ, សក់លើ ក, សក់ស្វាយ មានដងកន្ទុយខ្លីស្រោបដោយសក់កន្ទុយវែងៗជាសំណុំ ..., សម្រាប់ប្រើជិះឬទឹមរថ (អ្នកប្រទេសខ្លះគេប្រើការភ្ជួររាស់ផងក៏បាន) :

ឧទាហរណ៍

“សេះជាសត្វខ្លាំងហួសមាឌ ទាំងប៉ិនធន់ទ្រាំក្ដៅត្រជាក់ផង។”

២

ឈ្មោះកូនចត្រង្គមួយប្រភេទមានរាងជាក្បាលសេះ។

ឧទាហរណ៍

“”

៣

សេះមកពីប្រទេសក្រៅ គឺសេះមាឌធំខ្ពស់ជាងសេះនៅប្រទេសអាយ មានដើមកំណើតឬពូជមកពីប្រទេសអឺរ៉ុប ដែលជាប់ពូជដើមពីប្រទេសសិន្ធវៈ។

ឧទាហរណ៍

“”

៤

ឈ្មោះក្ដាមសមុទ្រមួយប្រភេទ សម្បុរស មានលាយសម្បុរត្នោតអុចៗរទុះៗ :

ឧទាហរណ៍

“ក្ដាមសេះ។”

៥

ឯកតាថាមពលសម្រាប់វាស់កម្លាំងគ្រឿងម៉ាស៊ីនឬគ្រឿងអេឡិចត្រូនិក :

ឧទាហរណ៍

“រថយន្តមានកម្លាំង ២៧០ សេះ។”

ចំណាំការប្រើប្រាស់

(ម.ព. សិន្ធព ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់