វចនានុក្រមខ្មែរវចនានុក្រម
សែន
ចំនួនដប់ហ្មឺន (១០០០០០) :
ចំនួនដប់ហ្មឺន (១០០០០០) :
ចំនួនដប់ហ្មឺន (១០០០០០) :
“ប្រាក់មួយសែន។”
(ព.ប្រ.) ច្រើន, ក្រៃពេក, ក្រៃលែង; ណាស់ :
“សែនក្រ, សែនពិបាក, សែនព្រួយ; សែនស្រណុក, សែនសប្បាយ; សែនខឹង, សែនស្អប់, សែនស្ដាយ។”
ដាក់ភោជនាហារសំបូងសង្រូងចំពោះទៅមតកបុគ្គល ឬដាក់ក្រយាបូជាពោលពាក្យអំពាវនាវចំពោះខ្មោចបិសាច :
“សែនខ្មោច, សែនដូនតា, សែនពែ, សែនព្រេន, សែនអ្នកតា។”
(ព.ប្រ.) លបសូក, ឱ្យសំណូក :
“ទាល់តែសែនត្រូវទើបបានស្រួល។”
ពិធីកម្មតាមជំនឿខ្មែរដែលរៀបចំឡើង ដើម្បីសុំខមាទោសដល់ព្រលឹងដូនតាកុំឱ្យប្រកាន់ខឹងនឹងកូនចៅ :
“ពិធីសែនចាស់ទុំ ជាផ្នែកមួយនៃជំនឿតាមទំនៀមទម្លាប់ខ្មែរ។”