វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្រូវ

ន. [ស្រូវ]

ធញ្ញជាតិមួយប្រភេទស្រដៀងនឹងស្រងែ ផ្លែមានគ្រាប់ល្អិតៗជាកួរ ដុះជាគុម្ពនៅដីគោកឬដីលិចទឹកក្នុងតំបន់ក្ដៅហើយសើម ជាអាហារសម្រាប់ទ្រទ្រង់ជីវិតមនុស្សនិងសត្វ :

ស្វែងយល់ពីពាក្យ

និយមន័យ

១១ ន័យ
១

ធញ្ញជាតិមួយប្រភេទស្រដៀងនឹងស្រងែ ផ្លែមានគ្រាប់ល្អិតៗជាកួរ ដុះជាគុម្ពនៅដីគោកឬដីលិចទឹកក្នុងតំបន់ក្ដៅហើយសើម ជាអាហារសម្រាប់ទ្រទ្រង់ជីវិតមនុស្សនិងសត្វ :

ឧទាហរណ៍

“ស្រូវមានឈ្មោះនិងចែកចេញជាច្រើនប្រភេទ (ស្រូវខ្សាយ, ស្រូវដំណើប, ស្រូវផ្ការំដួល...) ហើយឈ្មោះវាក៏ទាក់ទងនឹងសណ្ឋានដី (ស្រូវចម្ការ ស្រូវឡើងទឹក...) ពេលវេលា (ស្រូវប្រាំង ស្រូវវស្សា) និងរយៈពេលដាំដុះ (ស្រូវស្រាល ស្រូវកណ្ដាល ស្រូវធ្ងន់) ផងដែរ។”

២

ស្រូវដែលគ្រាប់ចាប់មានសាច់ :

ឧទាហរណ៍

“ស្រូវដាក់គ្រាប់ពេញណែនល្អ មិនស្កកទេ។”

៣

ស្រូវដែលគ្រាប់ចាប់មានសាច់ខាប់ពណ៌សដូចទឹកដោះ :

ឧទាហរណ៍

“ការថែទាំស្រូវចាប់ពីដាក់ទឹកដោះរហូតដល់ទុំ។”

៤

ស្រូវនៅក្នុងដំណាក់កាលកំណកំណើតកួរ។

ឧទាហរណ៍

“”

៥

ស្រូវស្រាល, ស្រូវដែលប្រើរយៈពេលខ្លីក្នុងការដាំដុះ :

ឧទាហរណ៍

“ស្ដារស្រូវបង្កើនរដូវក្រោយជំនន់ទឹកភ្លៀង។”

៦

ស្រូវដែលចេញកួរដំបូង ក្រោយផើមមួយរយៈពេល :

ឧទាហរណ៍

“ស្រូវបែកជិតបានច្រូតហើយ។”

៧

ស្រូវនៅរដូវប្រាំងដែលគេធ្វើនៅលើដីទំនាប (លិចទឹកនៅរដូវវស្សា) ទៅតាមកម្រិតនៃទឹកស្រកចុះជាលំដាប់។

ឧទាហរណ៍

“”

៨

(ម.ព. ស្រូវធ្វើខ្លួន)។

ឧទាហរណ៍

“”

៩

(ម.ព. ស្រូវឡើងទឹក)។

ឧទាហរណ៍

“”

១០

ស្រូវដែលមានគ្រាប់សម្បុរខៀវលាយលឿងប្រឿងៗស្រដៀងស្លាបសេក រៀបនឹងទុំ :

ឧទាហរណ៍

“(ព.កា.) ស្រូវយើងស្លាបសេក ខ្លះដួលហើយដេក សង្វេគចិត្តក្រៃ មេឃអើយកុំភ្លៀង សុំច្រៀងតាមរៃ ខែធ្នូប្រាំថ្ងៃ លកលៃដាក់បាវ។”

១១

ស្រូវមួយប្រភេទដែលដុះឡើងតាមទឹក មានកម្ពស់ទៅតាមជម្រៅទឹក មានអង្ករក្រហម ហើយបាយរឹង។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់