ស្វាយ
ឈើដំណាំដើមធំ ផ្លែកាលនៅខ្ចីឬចាស់ច្រើនតែជូរ លុះដល់ទុំច្រើនតែផ្អែម សម្រាប់ប្រើបរិភោគបានតាមការ, មានច្រើនប្រភេទស្ទើររាប់ឈ្មោះពុំអស់ :

“ស្វាយកែវ, ស្វាយក្បាលដំរី, ស្វាយខ្ទិះ, ស្វាយចេក, ស្វាយទុរេន, ស្វាយពងត្រង, ស្វាយពុំសែន, ស្វាយមាស, ស្វាយមីង, ស្វាយស។ល។”
ដែលមានព័ណ៌ដូចសម្បុរសាច់ដើមលំចង់ ឬដូចសម្បុរគ្រាប់មាក់ប្រាងខ្ចី :
“ព័ណ៌ស្វាយ, ល័ក្ដស្វាយ។”
ភ័យខ្លាំងឡើងទឹកមុខខ្មៅស្វាយ។
“”
បបូរមាត់ឡើងសម្បុរស្ទើរស្វាយ :
“កូនយំខ្លាំងឡើងស្វាយបបូរមាត់។”
ឈ្មោះរោគមួយប្រភេទដែលឆ្លងតាមការរួមភេទ។ រោគស្វាយមាន ២យ៉ាងគឺ ស្វាយបែកនិងស្វាយក្រាប់ :
“កើតស្វាយ។”
(វេជ្ជ.) កាមរោគម៉្យាងបង្កឡើងដោយមេរោគ ដែលឆ្លងតាមការរួមភេទនិងពីម្ដាយទៅទារកក្នុងផ្ទៃដែលមានរោគសញ្ញាច្រើនបែប។
“”
ស្វាយដែលក្រាប់នៅតែខាងក្នុងមិនបែកចេញមកក្រៅ។
“”
ស្វាយដែលបែកចេញជាដំបៅ។
“”
ផ្នែកខាងគល់នៃតួកាំភ្លើង :
“កាំភ្លើងអាកាស្វាយបត់, វាយក្បាលនឹងស្វាយកាំភ្លើង។”