វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

(ម.ព. អករ៍)។

ឧទាហរណ៍

“”

២

ចាប់ចំណីអាហារក្រៀម, ផង់ ឬភេសជ្ជៈស្ងួតផង់ជាដើម ពេញទូកដៃ ហាមាត់ធំងើយពម :

ឧទាហរណ៍

“អកប្រអួល, អកអំបុក, អកថ្នាំផង់។”

៣

អជ្ឈុបាតកសត្តមួយប្រភេទ សម្បុរខ្លួនខ្មៅស្រអាប់ មាឌធំកន្តុលបន្តិចជាងកុកខ្មៅ, ឆាបចាប់មច្ឆជាតិជាចំណី; កាលណាព្រាត់គូឬព្រាត់កូន ស្រែកយំគ្រលួចសង្រេងសង្រៃហើរឆ្វៀលឆ្វាត់ខ្ពស់ៗ ទាបៗ ប្រះប្រាណ គួរឱ្យស្រងេះស្រងោចអាណោចអាធម្ម (ហៅ អក តាមសូរវាយំ) :

ឧទាហរណ៍

“គេតែងនិយាយប្រៀបថា កើតទុក្ខធំយំបោកខ្លួន ឬយំប្រះប្រាណដូចជាអក (ព.កា.) សត្វអកជាសត្វមានចិត្តស្មោះ អាឡោះអាល័យហួសទំនង នៅពេលដែលព្រាត់បាត់គូគ្រង ទោះព្រាត់រំលងកាលយូរថ្ងៃ។ ស្រែកយំរង្គំមិនសូវស្រាក ក្រៀមក្រំលំបាកពន់ពេកក្រៃ ជួនកាលបោកខ្លួនឱ្យក្សិណក្ស័យ សង្រេងសង្រៃដល់ស្គាំងស្គម។ មនុស្សខ្លះកើតទុក្ខដូចជាអក ច្រើនខកខូចចិត្តដល់ខ្លួនទ្រម ទោះគេពន្យល់ក៏ពុំព្រម រញមត្រាតែមានជំងឺ។”

៤

ប្រដាប់ធ្វើដោយលោហជាតិផ្សេងៗឬធ្វើដោយប្រាក់, មាសជាដើម មានរាងច្រឡោឬមានសណ្ឋានដូចបំពង់តូច មានមេមានគម្រប សម្រាប់ដាក់កំបោរបៀកម្លូ :

ឧទាហរណ៍

“កំបោរកន្លះអក, អកកំបោរលង់ហិន, អកកំបោរប្រាក់។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់