វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាង

កិ. [អាង]

សង្ឃឹមដល់, សង្ឃឹមទៅរក; ពោលដល់; ចង្អុលទៅរក, យកជាគោល, យកជាកសិណឬជាតឹកតាង; ពឹងផ្អែកទៅលើ, យកជាទីពឹង :

ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

សង្ឃឹមដល់, សង្ឃឹមទៅរក; ពោលដល់; ចង្អុលទៅរក, យកជាគោល, យកជាកសិណឬជាតឹកតាង; ពឹងផ្អែកទៅលើ, យកជាទីពឹង :

ឧទាហរណ៍

“អាងមានចំណេះ, អាងច្បាប់; អាងសាក្សី, អាងចៅហ្វាយនាយ។”

២

(សំនួន.) អាងបុគ្គលដែលមានអំណាច ឬទ្រព្យយសណាមួយ ចាំជួយធ្វើអន្តរាគមន៍ ការពារ :

ឧទាហរណ៍

“គេអាងខ្នងគេ! កុំអាងខ្នងពេក!”

៣

ពាងមាឌរាក់ (ប៉ុន្តែខ្ពស់ជាងផើង) មាត់រីកធំ បាតតូច សម្រាប់ដាក់ទឹក :

ឧទាហរណ៍

“ទឹកមួយអាងខៀវ។”

៤

(ម.ព. អាង{¥¥}២{££})។

ឧទាហរណ៍

“”

៥

ទីតម្កល់ទឹកដែលមានធារទឹកធំទូលាយ :

ឧទាហរណ៍

“អាងទឹកកំពីងពួយជាមរតកសល់ពីសម័យកម្ពុជាប្រជាធិបតេយ្យ។”

ចំណាំការប្រើប្រាស់

(អ្នកខ្លះប្រើពាក្យ អាង នេះជា ន. ក៏មាន «ការណ៍នេះពិតណាស់ សឹងមានអាង; មានមាត្រាច្បាប់ជាអាង» ។ តាមការពិត, អាង ជា កិ. សំអាង ជា ន. គួរប្រើថា ការណ៍នេះពិតណាស់ សឹងមានសំអាង, មានមាត្រាច្បាប់ជាសំអាង ដូច្នេះវិញ ទើបពេញជាត្រឹមត្រូវ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់