វចនានុក្រមខ្មែរវចនានុក្រម
អាណិត
នឹកអាសូរ, មានករុណា, នឹកស្រងោចលន្លោចចិត្តទៅរក, នឹកប្រណី :
នឹកអាសូរ, មានករុណា, នឹកស្រងោចលន្លោចចិត្តទៅរក, នឹកប្រណី :
នឹកអាសូរ, មានករុណា, នឹកស្រងោចលន្លោចចិត្តទៅរក, នឹកប្រណី :
“អាណិតម្ដាយ, អាណិតកូន។ (ព.កា.) រីក្ដីអាណិត បណ្ដាលពីចិត្ត សង្វេគលន្លោច នៅស្ងៀមពុំសុខ ដូចគេបោចរោច ចេះតែអាណោច ចង់ជួយសង្គ្រោះ។”
អាណិតអ្នកដែលឥតទីពឹងឬឥតទីពំនាក់; អាណិតអាសូរពន់ពេក :
“(ព.កា.) អាណិតអនាថ ឆ្ពោះមនុស្សឥតញាតិ ណាមួយជួយគ្នា ឃើញគ្នាទ័លក្រ កំព្រីកំព្រា គួរសង្គ្រោះគ្នា ឱ្យបានសុខផង។ គ្នាក៏ដូចយើង ចង់សុខចង់ថ្កើង ចង់ឱ្យហ្មត់ហ្មង ប៉ុន្តែកម្មផល ផ្ដល់ខុសបំណង សូម្បីប៉ុនល្អង ក៏កែពុំកើត។”
អាណិតស្រងោចលន្លោចចិត្ត :
“(ព.កា.) អាណិតអាណោច ហាក់ដូចជាខ្លោច- ចិត្តឆ្ពោះទៅរក ជនដែលរងទុក្ខ ជជ្រុលជជ្រក មានអ្វីក៏យក ទៅជួយសង្គ្រោះ។”