ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

បំណង; សង្ឃឹម, ការនឹកសង្ឃឹម :

ឧទាហរណ៍

“មានអាសា, អស់អាសា។”

២

(ព.សា.) មានឧស្សាហ៍, មានព្យាយាម, ខំប្រឹង; ពេញចិត្តចំពោះកិច្ចការ, ស្រឡាញ់កិច្ចការ :

ឧទាហរណ៍

“កូននុះអាសារៀនណាស់; មនុស្សហ្នឹងអាសាធ្វើការគ្រាន់បើ។”

៣

(ម.ព. អាសាញ់)។

ឧទាហរណ៍

“”

៤

ការជួយឈឺឆ្អាលដោយស្ម័គ្រចិត្តឥតអ្នកណាបង្ខំ; ដែលស្ម័គ្រចិត្ត, ដែលជួយឈឺឆ្អាលដោយស្ម័គ្រចិត្ត :

ឧទាហរណ៍

“យកអាសាគេ ជួយឈឺឆ្អាលគេដោយស្ម័គ្រស្មោះអស់ពីចិត្តពីថ្លើម។”

៥

ទាហានស្ម័គ្រចិត្ត គឺអ្នកដែលសុំចូលធ្វើទាហានដោយស្ម័គ្រពីចិត្តខ្លួន ជួយឈឺឆ្អាលរាជការផែនដី។

ឧទាហរណ៍

“”

៦

អ្នករាជការស៊ីវិលឬប្រជាពលរដ្ឋសាមញ្ញ ដែលស្ម័គ្រចិត្តចូលខ្លួនជួយជាកម្លាំងដល់កងទាហាន សម្រាប់ជួយការពារស្រុកទេសក្នុងពេលមានភ័យអាសន្នដោយមានសម្លៀកបំពាក់និងសស្ត្រាវុធដូចជាទាហាន :

ឧទាហរណ៍

“កងអាសាស្ម័គ្រ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់