ឫស
អវយវៈចំណែកមួយរបស់រុក្ខជាតិ, តិណជាតិ, វល្លិជាតិ ដែលជាទូទៅដុះចាក់ចុះទៅក្នុងដី សម្រាប់ស្រូបយករសជាតិដី ដូចជាអាហារឬដែលដុះស្រោបដើមឈើជាដើម :

“ឫសឈើ, ឫសស្មៅ, ឫសវល្លិ, ឫសប្រទាលផ្ញើប្រាណ។”
ចុងគល់ធ្មេញដែលដុះក្នុងសាច់អញ្ចាញធ្មេញ :
“ឫសធ្មេញ។”
កំណាត់ឈើឬសសរបេតុងជាដើមដែលបុកបង្កប់ក្នុងរណ្ដៅបញ្ចាល់ដីឱ្យណែនដើម្បីកុំឱ្យស្រុត :
“បុកឫសរណ្ដៅសសរសង់វិហារ, សង់គេហដ្ឋានធំៗ។”
(ភាសា.) វចនតាមួយបែបដែលជាមូលដ្ឋានក្នុងការបង្កើតបានជាពាក្យផ្សេងទៀតតាមរយៈបម្រែបម្រួលសូរឬការបន្ថែមរូបសព្ទ ដូចជាការផ្សំ ការដាក់ផ្នត់ជាដើម :
“ពាក្យ racine ក្នុងភាសាបារាំងប្រែមកជាភាសាខ្មែរថា ឫស។”
រោគមួយប្រភេទដុះចេញពីសាច់ មានសណ្ឋានជាពកតូចមូលរឹង :
“កើតឫសនៅកែងដៃ។”
1