វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

រើធ្វើឡើងទៀតឱ្យខុសអំពីភាពដើម :

ឧទាហរណ៍

“ត្រូវកែជាថ្មី, កែតម្រូវ, កែសម្ដី, កែខ្លួន, កែប្រែ។”

២

ត្រឡប់មកប្រព្រឹត្តអំពើតាមទម្លាប់ឬច្បាប់សង្គមដែលបានកំណត់ថាត្រឹមត្រូវវិញ :

ឧទាហរណ៍

“បើកូនដើរផ្លូវខុស សូមកូនកែខ្លួនឡើង។”

៣

ដោះសា និយាយលាងខ្លួន :

ឧទាហរណ៍

“ខុសម្ល៉ឹងហើយ វានៅខំកែខ្លួនទៀត។”

៤

ជួសជុល កែប្រែ ឬកែច្នៃបន្តិចបន្តួចឱ្យដំណើរការឡើងវិញ ឬឱ្យប្រសើរជាងមុន :

ឧទាហរណ៍

“គួរកែកុនវាឡើងវិញទើបប្រើបានតទៅទៀត។”

៥

ធ្វើឱ្យខុសពីខ្លឹមសារដើម :

ឧទាហរណ៍

“លិខិតធានានេះមិនអាចកែក្រឡាស់បានឡើយ។”

៦

ធ្វើឱ្យត្រូវ,ធ្វើឱ្យត្រូវឡើងវិញ :

ឧទាហរណ៍

“សារព័ត៌មានបានកែតម្រូវអត្ថបទចុះផ្សាយរបស់ខ្លួន។”

៧

ផ្លាស់ប្ដូរ ដូរសភាព :

ឧទាហរណ៍

“មនុស្សបានកែប្រែនិងច្នៃធម្មជាតិ ដើម្បីប្រើក្នុងជីវភាពប្រចាំថ្ងៃ។”

៨

ធ្វើឱ្យប្រសើរឡើង ធ្វើឱ្យមានសោភណភាពឡើង ធ្វើឱ្យកាន់តែល្អឡើង :

ឧទាហរណ៍

“ការពង្រឹងប្រព័ន្ធអប់រំសម្រាប់កែលម្អមូលដ្ឋានធនធានមនុស្ស។”

៩

បំបាត់អផ្សុក បំបាត់ការធុញទ្រាន់ ធ្វើឱ្យបាត់អផ្សុក។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. ក្រឡាស់{¥¥}២{££} ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់