វចនានុក្រមខ្មែរវចនានុក្រម
ឆេះ
កិ. [ឆេះ]
ត្រូវភ្លើងចាប់, វិនាសដោយភ្លើង, កើតមានភ្លើង :
ត្រូវភ្លើងចាប់, វិនាសដោយភ្លើង, កើតមានភ្លើង :
ត្រូវភ្លើងចាប់, វិនាសដោយភ្លើង, កើតមានភ្លើង :
“ភ្លើងឆេះព្រៃ, គោមឆេះហើយ។”
ដែលងាយដុត, ដែលឆាប់ទទួលភ្លើង :
“ឧសនេះឆេះល្អណាស់។”
(ព.ប្រ.) ក្ដៅក្រហាយ, រោលរាល ក្នុងសន្តាន :
“សត្វលោកត្រូវភ្លើងទុក្ខភ្លើងកិលេសឆេះរង្គំជានិច្ច។”
ខឹងក្ដៅខ្លាំង, ក្ដៅចិត្តខ្លាំង :
“គាត់គ្រាន់តែឮគេនិយាយរឿងហេតុនោះប្រាប់ភ្លាម ក៏ស្រាប់តែឆេះច្រឡោតអ្នកណាអង្វរក៏មិនព្រម។”
ខូច លែងដំណើរការដោយឆ្លងចរន្តអគ្គិសនី (ចំពោះគ្រឿងម៉ាស៊ីនឧបករណ៍អេឡិចត្រូនិក) :
“ទូរទស្សន៍នេះឆេះហើយ។”
ដើរ មានដំណើរការ មានសកម្មភាព (គ្រឿងម៉ាស៊ីន) :
“ឡានឆេះវិញហើយ។”