ស្វែងយល់ពីពាក្យ

និយមន័យ

១៥ ន័យ
១

ដាក់ជើងសង្កត់ស៊ប់ពីលើ :

ឧទាហរណ៍

“ជាន់បន្លា។”

២

ត្រួតត្រាលើ :

ឧទាហរណ៍

“ជាន់ស្រុក, ជាន់ខេត្ត។”

៣

ជាន់ដោយញីចុះឡើង :

ឧទាហរណ៍

“បាតុករជាន់ឈ្លីទង់ជាតិនិងវាយបំផ្លាញកញ្ចក់ផ្សារទំនើប។”

៤

ប្រព្រឹត្តចូលក្នុងគន្លងដើមអ្វីមួយ :

ឧទាហរណ៍

“ជាន់ដានចោរ, ជាន់ដានប្រវត្តិសាស្ត្រ។”

៥

បុកអង្ករដោយត្បាល់ជាន់។

ឧទាហរណ៍

“”

៦

ធ្វើពិធីអន្ទងព្រលឹងខ្មោចមេមត់ ឬបិសាច អសុរកាយដែលកាន់កាប់ ហៅថា អារក្ស សំដៅសេចក្ដីថាខ្មោចអ្នកបីបាច់រក្សាឱ្យមកសណ្ឋិតក្នុងរូបស្នងដើម្បីព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ ឬសន្លប់ដោយមិនដឹងមូលហេតុ ឬបន់ស្រន់សុំឱ្យសម្រេចអ្វីមួយ ដែលជាជំនឿអរូបីបុរាណរបស់ខ្មែរ :

ឧទាហរណ៍

“គេសែនព្រេនជាន់អារក្សដើម្បីឱ្យជួយព្យាបាលជំងឺ។”

៧

ថ្ងៃចាំងត្រូវកំពុងដេកលក់។

ឧទាហរណ៍

“”

៨

ដែលត្រួតលើគ្នា :

ឧទាហរណ៍

“សំពត់ពីរជាន់។”

៩

ដែលធ្វើ ឬយកអ្វីមួយដូចគ្នា :

ឧទាហរណ៍

“ធ្វើការជាន់គ្នា។”

១០

ថ្នាក់ :

ឧទាហរណ៍

“ផ្ទះពីរជាន់។”

១១

នៅចោមស៊ីលើបន្ទុកតែមួយ។

ឧទាហរណ៍

“”

១២

(សំនួន.) មើលងាយមើលថោក បន្ទាបតម្លៃ ជិះជាន់ ញាំញីកិត្តិយស :

ឧទាហរណ៍

“របបកម្ពុជាប្រជាធិបតេយ្យបានជាន់ឈ្លីនិងបំផ្លាញអរិយធម៌ បំបាត់សិទ្ធិសេរីភាពខាងជំនឿ សាសនា។”

១៣

ដែលមានអង្សាកំណើតត្រូវគ្នា, ដែលមានឈ្មោះត្រូវគ្នា។

ឧទាហរណ៍

“”

១៤

ឡើងពានលើ, ឡើងទំពីលើចឹកជាប់ ធ្វើសន្ថវកិច្ច (ព.អា.) សម្រាប់សត្វតិរច្ឆាន)។

ឧទាហរណ៍

“”

១៥

កាល, សម័យ, គ្រា, ជំនាន់ :

ឧទាហរណ៍

“ជាន់នេះមិនដូចជាន់ពីដើមទេ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់