វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ជើង

ន. [ជើង]

ឈ្មោះទិសមួយផ្ទុយពីទិសខាងត្បូង, ទិសឧត្តរ : តាមទំនៀមខ្មែរយើងពីបុរាណ នៅវេលាដេក គេតែងសណ្ដូកជើងទៅខាងទិសនោះ បានជាហៅទិស ខាងជើង : កុំប្រើថា ជើង, ត្បូង, កើត, លិច ឬ ឡិច ឡើយ, ត្រូវប្រើពាក្យ ខាង ឬ ឯ ផ្សំផងជាដរាបៈ ខាងកើត, ខាងត្បូង, ខាងលិច, ខាងជើង, ឬ ឯកើត, ឯត្បូង, ឯលិច, ឯជើង :

ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ឈ្មោះទិសមួយផ្ទុយពីទិសខាងត្បូង, ទិសឧត្តរ : តាមទំនៀមខ្មែរយើងពីបុរាណ នៅវេលាដេក គេតែងសណ្ដូកជើងទៅខាងទិសនោះ បានជាហៅទិស ខាងជើង : កុំប្រើថា ជើង, ត្បូង, កើត, លិច ឬ ឡិច ឡើយ, ត្រូវប្រើពាក្យ ខាង ឬ ឯ ផ្សំផងជាដរាបៈ ខាងកើត, ខាងត្បូង, ខាងលិច, ខាងជើង, ឬ ឯកើត, ឯត្បូង, ឯលិច, ឯជើង :

ឧទាហរណ៍

“ផ្ទះប្អូនខ្ញុំនៅខាងជើងផ្សារ។”

២

ផ្នែក, ខាង, វិស័យ (ច្រើនប្រើនៅខាងផ្នែកកងកម្លាំងប្រដាប់អាវុធ) :

ឧទាហរណ៍

“ទ័ពជើងគោក, មូលដ្ឋាននគរបាលជើងទឹក, សមយុទ្ធយោធាជើងអាកាស។”

៣

អវយវៈប៉ែកខាងក្រោមសម្រាប់ឈរ, សម្រាប់ដើរ :

ឧទាហរណ៍

“ជើងមនុស្ស, ជើងមាន់។ល។”

៤

ផ្នែកខាងក្រោមនៃវត្ថុខ្លះក៏ហៅថា ជើង ដែរ :

ឧទាហរណ៍

“ជើងភ្នំ, ជើងមេឃ, ជើងសក់, ជើងធ្មេញ។”

៥

ជើងទាំងពីរមានលំនាំមិនត្រង់ ដែលមានសភាពកោងចេញក្រៅធ្វើឱ្យជង្គង់ទាំងសងខាងមិនប៉ះគ្នា :

ឧទាហរណ៍

“មនុស្សជើងកែក។”

៦

(ព.ប្រ.) ត្រូវរ៉ូវគ្នា, ស្រុះស្រួលគ្នា :

ឧទាហរណ៍

“ឪនិងកូនត្រូវជើងគ្នាណាស់!”

៧

លើក, ដង (ភាគច្រើនទាក់ទងនឹងការធ្វើដំណើរ ការដឹកជញ្ជូនជាដើម) :

ឧទាហរណ៍

“ជើងហោះហើរពេលព្រឹក, ដឹកទំនិញមួយជើង, ជើងនេះមានអ្នកជិះច្រើន។”

៨

តួអក្សរព្យញ្ជនៈដែលសរសេរនៅជួរខាងក្រោមនៅពេលមានការត្រួតព្យញ្ជនៈ ហើយជួនកាលក៏លូតហួសទៅខាងលើឆ្វេងឬស្ដាំស្មើព្យញ្ជនៈខាងលើវាដែរ។ ព្យញ្ជនៈនេះជួនកាលក៏មានសំឡេងឬជួនកាលក៏«គ»គ្មានសំឡេងដែរ :

ឧទាហរណ៍

“ជើង ក សរសេរនៅផ្នែកខាងក្រោម ចំណែកជើង រ នៅខាងឆ្វេងតួព្យញ្ជនៈ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់