វចនានុក្រមខ្មែរវចនានុក្រម
ដៃ
ន. [ដៃ]
អវយវៈមនុស្សឬសត្វពួកខ្លះ សម្រាប់ចាប់ពាល់កាន់ជាដើម។
អវយវៈមនុស្សឬសត្វពួកខ្លះ សម្រាប់ចាប់ពាល់កាន់ជាដើម។
អវយវៈមនុស្សឬសត្វពួកខ្លះ សម្រាប់ចាប់ពាល់កាន់ជាដើម។
“”
ផ្នែកនៃអវយវៈដែលតពីឆ្អឹងចុងកំភួនដៃមកប្រអប់ដៃ :
“គាត់ដួលគ្រេចកដៃ។”
(ព.ប្រ.) ដែលចិត្តដាច់ ឥតប្រណី ជាពិសេសក្នុងការប្រើអំពើហិង្សាផ្សេងៗ :
“មនុស្សដៃឆៅ, អ្នកលេងដៃឆៅ។”
ចន្លោះដៃទាំងពីរដែលព័ទ្ធជារង្វង់ :
“ស្ថិតក្នុងរង្វង់ដៃ។”
ប្រដាប់សម្រាប់ចាប់រវៃឬបង្វិល :
“ដៃរហាត់, ដៃត្បាល់កិន, ដៃស្នា។”
ប្រដាប់សម្រាប់ចាប់ក្បាលចង្កូត :
“ដៃចង្កូត។”
មែកឫស្សី មែកដំណាំប្រភេទខ្លះ :
“ដៃឫស្សី, ដៃននោង, ដៃត្រឡាច។”
ព្រែក, ស្ទឹង, ទន្លេ, សមុទ្រ ដែលលយវែងចូលមកក្នុងដី ក៏ហៅ ដៃ ដែរ :
“ដៃស្ទឹង, ដៃទន្លេ, ដៃសមុទ្រ។ល។”