ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

យកទៅឬយកមកជាមួយផង :

ឧទាហរណ៍

“នាំគ្រាប់ពោត, នាំគោ, នាំស្រូវ។”

២

បបួលឱ្យធ្វើ, ឱ្យតាម ដោយនូវសម្រួលចិត្ត, ឱ្យជឿ, ឱ្យព្រមតាម :

ឧទាហរណ៍

“នាំរកស៊ី, នាំឱ្យស្លូត, នាំឱ្យចេះដឹង, នាំឱ្យព្រើល។”

៣

បណ្ដាលឬបង្វឹកឱ្យប្រែគំនិត, ឱ្យក្លាយ :

ឧទាហរណ៍

“គប់ពាល ពាលនាំឱ្យខុសក្រៃ គប់ប្រាជ្ញវាងវៃ ប្រាជ្ញនាំឱ្យត្រឹមត្រូវ។ល។”

៤

ជូននរណាម្នាក់ ដែលមិនស្គាល់ផ្លូវ ឱ្យទៅដល់គោលដៅរបស់គេ :

ឧទាហរណ៍

“(ព.កា.) ព្រះឥន្ទ្រនាំផ្លូវ ទេវបុត្រចាំនៅ ហែព្រះរាជា ព្រះព្រហ្មកាន់ក្លស់ បាំងមហាក្សត្រា ស្រីទេពកញ្ញា កាន់ផ្លិតផាត់ថ្វាយ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់