វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បៀ

[បៀ]

ឈ្មោះខ្យងសមុទ្រពួកមួយ, មានតូចមានធំ, សំបកក្រាស់រឹងរលោង, ទ្រង់ទ្រាយជមក្រឡូម, ខាងពោះច្រហមានរបាក់ជាជួរទាំងពីរខាង សណ្ឋានជាធ្មេញ។

ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ឈ្មោះខ្យងសមុទ្រពួកមួយ, មានតូចមានធំ, សំបកក្រាស់រឹងរលោង, ទ្រង់ទ្រាយជមក្រឡូម, ខាងពោះច្រហមានរបាក់ជាជួរទាំងពីរខាង សណ្ឋានជាធ្មេញ។

ឧទាហរណ៍

“”

២

ក្នុងសម័យបុរាណរាជ្យពីព្រេងនាយ មានអនុញ្ញាតឱ្យប្រើបៀចាយជាតម្លៃលក់ទំនិញជាជំនួសប្រាក់, ព្រោះហេតុនោះទើបមានពាក្យហៅថា បៀលៀង, បៀវត្ស ជាប់មកដល់សព្វថ្ងៃនេះ។

ឧទាហរណ៍

“”

៣

ឈ្មោះល្បែងស៊ីសង, មាន ២យ៉ាងគឺ បៀក្រដាស, បៀភ្លុក។

ឧទាហរណ៍

“”

៤

ថ្លុកដែលគេទប់នៅមាត់ទឹកក្នុងបឹងរំហាចនិងស្រែជម្រៅជាដើម ដោយពូនដីបង្កុងជាភ្លឺខ្ពស់ ទុករង្វះតូចជាផ្លូវ ដាក់សម្រាស់ពេញខាងក្នុង សម្រាប់បញ្ឆោតឱ្យត្រីធំៗចូលជ្រកចាំជាកន្លែង គេទប់រង្វះបាចទឹកចេញ ហើយចាប់ត្រីនៅពេលគេត្រូវការ :

ឧទាហរណ៍

“ទប់បៀ, បាបបៀ, ត្រីបៀ។”

៥

បៀសម្រាប់បញ្ឆោតត្រីស៊ីសំក្នុងពេលយប់ ...។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(អ្នកស្រុកខ្លះហៅថា ដៀ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់