វចនានុក្រមខ្មែរវចនានុក្រម
ពុល
គុ. [ពុល]
ដូចគ្នានឹង ពុរ។
ដូចគ្នានឹង ពុរ។
ដូចគ្នានឹង ពុរ។
“”
ក្រពុលមុខ, ងងឹតមុខ, វិលមុខ, រង៉ាប់រងើ បណ្ដាលអំពីការបរិភោគឆ្អែតពេក, អំពីបរិភោគអាហារមានពិស, អំពីរលាក់ខ្លាំង, អំពីរលកយោលខ្លាំង, អំពីអួអាប់ខ្លាំង :
“ពុលបាយ, ពុលផ្សិត, ពុលរទេះ, ពុលរលក, ត្រីពុល។”
ដែលមានពិសអាចបណ្ដាលឱ្យរង៉ាប់រងើ, ឱ្យក្អួតចង្អោរ ឬធ្វើទុក្ខខ្លាំងដល់ឈឺស្លាប់ក៏មាន :
“ផ្សិតពុល, ថ្នាំពុល, គ្រឿងពុល។”
(ម.ព. ពុលមាត់)។
“”
ដែលនិយាយបែកសាមិនឈប់មាត់ ឬដែលនិយាយច្រើនដល់បែកពពុះមាត់ (ព.ប្រ.) :
“និយាយពុលមាត់, ស្ដីថាឱ្យពុលមាត់។”
(ព.ប្រ.) ដែលវក់នឹងល្បែង, ងងុលឬឈ្លក់នឹងល្បែង។
“”