យុគ
នឹម; គូ; អាយុ, អាយុពិភពលោក; កាល, គ្រា, សម័យ។
នឹម; គូ; អាយុ, អាយុពិភពលោក; កាល, គ្រា, សម័យ។
នឹម; គូ; អាយុ, អាយុពិភពលោក; កាល, គ្រា, សម័យ។
“”
ដំណើរ កំណត់កាលរបស់ពិភពលោក; តាមលទ្ធិបុរាណថាយុគមាន ៤គឺ ទី ១ក្រឹតយុគ (សំ. ក្ឫត) "យុគមាស, អាយុមាស" (ហៅ សត្យយុគ "យុគប្រកបដោយពាក្យសត្យ" ក៏បាន) មានកំណត់ត្រឹម ១ ៧២៨ ០០០ឆ្នាំមនុស្ស ត្រូវជា ៤ ៨០០ឆ្នាំទិព្យ (ពួកមនុស្សក្នុង យុគនេះមានអាយុវែងៗ មានសេចក្ដីសុខច្រើន) ; ទី ២ត្រេតយុគ ឬ ត្រេតាយុគ "យុគប្រាក់, អាយុប្រាក់" មានកំណត់ត្រឹម ១ ២៩៦ ០០០ឆ្នាំមនុស្ស ត្រូវជា ៣ ៦០០ឆ្នាំទិព្យ (ពួកមនុស្សក្នុង យុគនេះមានអាយុវែងយ៉ាងមធ្យម ទាំងសេចក្ដីសុខក៏យ៉ាងមធ្យម ដែរ) ; ទី ៣ទ្វាបរយុគ "យុគមានចំនួនលេខពីរៗ គឺលេខគត់គូ" មានកំណត់ត្រឹម ៨៦៤ ០០០ឆ្នាំមនុស្ស ត្រូវជា ២ ៤០០ឆ្នាំទិព្យ (ក្នុងយុគនេះអាយុមនុស្សនិងសេចក្ដីសុខយ៉ាងអន់) ; ទី ៤កលិយុគ" យុគប្រកបដោយទោស, ប្រកបដោយជម្លោះ" មានកំណត់ត្រឹម ៤៣២ ០០០ឆ្នាំមនុស្ស ត្រូវជា ១ ២០០ឆ្នាំទិព្យ (យុគយើងសព្វថ្ងៃ នេះឯង, ពួកមនុស្សមានអាយុនិងសេចក្ដីសុខតិចណាស់) ; បូករួម កំណត់ឆ្នាំរបស់យុគទាំង ៤ជាបួនលានបីសែនពីរហ្មឺន (៤ ៣២០. ០០០) ឆ្នាំមនុស្ស ត្រូវជា ១២ ០០០ឆ្នាំទិព្យហៅថា មហាយុគមួយ :
“យើងសព្វថ្ងៃនៅក្នុងកលិយុគ យើងសព្វថ្ងៃនៅក្នុងយុគទី ៤។”
(ប្រវត្តិ.) ចន្លោះពេលនៃកាលភូគព្ភសាស្ត្រ :
“យុគលោហៈ មានអាយុកាលចាប់ពី ២ ០០០ឆ្នាំមុនគ្រិស្តសករាជរហូតមកដល់បច្ចុប្បន្ន។”
ដំណាក់កាលដែលមនុស្សយកដែកមកប្រើប្រាស់បន្តពីសំរឹទ្ធ :
“យុគដែកចាប់ផ្ដើមពី ១ ២០០ឆ្នាំមុនគ្រិស្តសករាជ។”
(ប្រវត្តិ.) ដំណាក់កាលអន្តរកាលចន្លោះយុគថ្មបំបែកនិងយុគថ្មរំលីងដែលនៅពេលនោះ មនុស្សបំណែកថ្មមកធ្វើជាឧបករណ៍ប្រើប្រាស់ដោយមានការកែច្នៃនិងរចនាឧបករណ៍នោះជាច្រើនប្រភេទ :
“យុគថ្មកណ្ដាលចាប់ផ្ដើមពីប្រហែលជា ១០ ០០០ឆ្នាំមុនរហូតដល់ប្រហែល ៨ ០០០ឆ្នាំមុនគ្រិស្តសករាជ។”
(ប្រវត្តិ.) ដំណាក់កាលដំបូងនៃសង្គមមនុស្សដែលចេះយកថ្មធម្មជាតិមកបំបែកធ្វើឧបករណ៍ប្រើប្រាស់។ ក្រៅពីឧបករណ៍ថ្ម មនុស្សក៏ចេះយកឆ្អឹង ស្នែង និងឈើ ធ្វើជាឧបករណ៍ប្រើប្រាស់ផងដែរ :
“យុគថ្មបំបែកចាប់ផ្ដើមដោយកំណើតមនុស្សដំបូងដែលមានអាយុកាលប្រហែលជា ១,៨លានឆ្នាំមុន រហូតដល់ប្រហែល ១០ ០០០ឆ្នាំមុនគ្រិស្តសករាជ។”
(ប្រវត្តិ.) ដំណាក់កាលចុងក្រោយនៃយុគថ្មដែលនៅពេលនោះ មនុស្សយកថ្មមកបំបែក ហើយរំលីងឬសំលៀងធ្វើជាឧបករណ៍ប្រើប្រាស់។ នៅក្នុងយុគនេះ មនុស្សចេះធ្វើកសិកម្មផងដែរ :
“យុគថ្មរំលីងចាប់ផ្ដើមពីប្រហែលជា ៨ ០០០ឆ្នាំមុនគ្រិស្តសករាជ រហូតដល់ប្រហែល ៥ ០០០ឆ្នាំមុនគ្រិស្តសករាជ។”
(ប្រវត្តិ.) កាលសម័យដ៏យូរដែលទឹកកកបានគ្របដណ្ដប់លើផ្ទៃផែនដីក្នុងអតីតកាល :
“យុគទឹកកកមាន៥ដំណាក់កាល។”
ដំណាក់កាលបន្ទាប់ពីយុគថ្មរំលីងដែលមនុស្សចេះយកលោហៈមកប្រើប្រាស់។ យុគលោហៈចែកចេញជាបីគឺ យុគស្ពាន់ យុគសំរឹទ្ធ និងយុគដែក :
“យុគលោហៈនៅកម្ពុជាមានអាយុកាលតាំងពី ១ ៥០០ឆ្នាំ មុនគ្រិស្តសករាជ។”
ដំណាក់កាលដែលមនុស្សចេះយកស្ពាន់មកធ្វើជារូបធាតុដើមសម្រាប់ផលិតឧបករណ៍ប្រើប្រាស់ អាវុធ និងគ្រឿងអលង្ការ :
“យុគស្ពាន់ចាប់ផ្ដើមពី ៣ ៥០០ឆ្នាំ មក ២ ៣០០ឆ្នាំមុនគ្រិស្តសករាជ។”