វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ច្រាកប្រាក់កាសឬវត្ថុអ្វីៗឱ្យចេញរាល់គ្នាមានកំណត់ឬឱ្យចេញស្មើភាគគ្នា :

ឧទាហរណ៍

“រៃប្រាក់ជួយសង្គ្រោះពួកមនុស្សទ័លក្រ, រៃអង្ករយកពីម្នាក់ៗមួយចានគោម។”

២

សុខុមសត្វមួយប្រភេទ មានស្លាប, នៅអាស្រ័យនឹងដើមឈើខ្ពស់ៗ, យំបញ្ចេញសូរសព្ទឮហួសមាឌ :

ឧទាហរណ៍

“រៃមាន ២ ប្រភេទគឺ រៃបាយ ឬរៃចង្ក្រង់ យំឮសូរស្អាមិនសូវរំពង; រៃកណ្ដឹង យំលាន់ឮរំពងរនរន្ថាន់ស្រដៀងនឹងសូរកណ្ដឹង គួរឱ្យស្រណោះ.”

ចំណាំការប្រើប្រាស់

(សំ. រៃ ជា កិ. "បញ្ចេញសំឡេងលាន់កងរំពង"; ន. "សំឡេងលាន់កងរំពង; ទ្រព្យ "; គួរនឹងយល់ថា បានជាបុព្វបុរសរបស់យើងហៅសុខុមសត្វនេះថា រៃ ដោយហេតុវាយំបញ្ចេញសូរសព្ទលាន់កងរំពងហួសមាត្រ (?), ប៉ុន្តែនឹងកំណត់តាមន័យនេះថាជាការពិតពុំបាន)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់