វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ចេញពន្លឺត្រចះពីក្នុងស្រទាប់មេឃ នៅវេលាព្រហាមឬវេលាយប់ (តាមកាលកំណត់) :

ឧទាហរណ៍

“ថ្ងៃរះ (ព្រះអាទិត្យរះ) ; ខែរះ (ព្រះចន្ទ្ររះ)។”

២

សរសេររបះ (។) នេះ រាំងឃ្លាឬសង្កាត់សេចក្ដីមួយៗឱ្យដាច់ស្រឡះដោយឡែក : (និយាយថា ខណ្ឌ ក៏បាន ខណ្ឌរបះតូច, សរសេរខណ្ឌ :

ឧទាហរណ៍

“រះរបះតូច, រះរបះធំ។”

៣

រេបែរឱ្យបានទាំងពីរខាង គឺខាងណេះផងខាងណោះផង :

ឧទាហរណ៍

“ស៊ីរះទាំងពីរខាង។”

៤

វាយរាយឱ្យត្រូវសព្វអន្លើ :

ឧទាហរណ៍

“រះផ្លែរនាត; វាយរះ។”

៥

ដើរកាត់ទីមានស្មៅវែង ឬកាត់ព្រៃដែលកំពុងទទឹកជោកដោយសន្សើម។

ឧទាហរណ៍

“”

៦

(ព.ប្រ.) ទៅឬមកពីព្រហាមដោយដំណើររលះរលាំង :

ឧទាហរណ៍

“ចុះរះសន្សើមទៅណាពីព្រលឹមម្ល៉េះ! (ព.សា.)។”

៧

និយាយប៉ាតឱ្យត្រូវសព្វ។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់