វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ស្ទុះឡើងលើផុតពីទីប្រក្រតី :

ឧទាហរណ៍

“លោតតន្ត្រំ។”

២

ស្ទុះផ្លោះរំលង :

ឧទាហរណ៍

“លោតរំលងប្រឡាយ; ស្វាលោតពីដើមអម្ពិលទៅដើមស្វាយ។”

៣

បោលផ្នាលៗ :

ឧទាហរណ៍

“បរគោបំបោលឱ្យលោតពេញកម្លាំង។”

៤

ដាលខ្លាំង :

ឧទាហរណ៍

“គ្រុនក្ដៅជីពចរលោតខ្លាំង។”

៥

(ព.ប្រ.) ដែលស្ទុះខ្ពស់ជាងគេ; ដែលមានទ្រព្យច្រើនជាងគេ ឬដែលគ្រាន់បើជាងគេ :

ឧទាហរណ៍

“បណ្ដាកូន ៥ នាក់ បានតែម្នាក់លោតជាងគេ។ល។”

៦

បោលលោតពីចិត្តឯងដោយអំណាចសេចក្ដីក្លាសប្បាយខ្លាំង :

ឧទាហរណ៍

“គោក្លាលោតកព្ផោង។”

៧

(ព.ប្រ.) ខឹងច្រឡោតខ្លាំង ឬអរខ្លាំង បញ្ចេញ លំនាំស្ទុះលោតទាំងបង្គុយឬទាំងជំហរ :

ឧទាហរណ៍

“ខឹងច្រឡោតលោតកព្ឆោង; អរលោតកព្ឆោង។”

៨

លោតវាយកញ្ឆាត់ គឺលោតវាយកែងផ្ទប់នឹងកំប៉េះគូទ។

ឧទាហរណ៍

“”

៩

ធ្វើកិច្ចការអ្វីមួយរំលងច្បាប់ ដោយមិនស្របតាមច្បាប់របស់រដ្ឋ :

ឧទាហរណ៍

“រថយន្តដឹកឈើប្រណីត៨គ្រឿង ត្រៀមនឹងលោតឆ័ត្រត្រូវកម្លាំងអាវុធហត្ថបង្ក្រាបបាន។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់