ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ផ្អៀងក្អមឬឆ្នាំងឱ្យទឹកហូរចេញស្រួលមិនឱ្យខ្ចាយ :

ឧទាហរណ៍

“សិតទឹកពីក្អម។”

២

ចាក់លោហជាតិឬក្រមួនជាដើម ដែលរលាយរាវក្នុងពុម្ពឱ្យកើតបានជារូបរាងអ្វីៗឡើង :

ឧទាហរណ៍

“សិតរូប, សិតចួង, សិតទៀនវស្សា។”

៣

ឈូសរំលីងឬលញ់ឱ្យស្អាត :

ឧទាហរណ៍

“សិតសសរលញ់។”

៤

យកក្រាសឬស្និតចូកសក់ :

ឧទាហរណ៍

“សិតសក់។”

៥

ចូកជូតរឿយៗ ដោយប្រែងលាបបាយជូរជាដើម :

ឧទាហរណ៍

“សិតអំបោះ។ល។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់