វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្រា

ន. [ស្រា]

ពាក្យក្លាយឃ្លាតអំពី សុរា គឺទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃឈ្មោះ សុរៈ។

ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ពាក្យក្លាយឃ្លាតអំពី សុរា គឺទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃឈ្មោះ សុរៈ។

ឧទាហរណ៍

“”

២

ទឹកស្រវឹងដែលបានមកពីការចម្រាញ់ឬបិតនូវទឹកមេស្រាត្រាំជាមួយនឹងគ្រាប់ធញ្ញជាតិ ផ្លែឈើជាដើម :

ឧទាហរណ៍

“ស្រាដំណើបខ្មៅ ស្រាម្នាស់ ស្រាបឺតរបស់ជនជាតិ។”

៣

ស្រាម្យ៉ាងដែលផ្សំជាទូទៅពីស្រាសលាយនឹងផ្នែកខ្លះនៃរុក្ខជាតិឬសរីរាង្គសត្វជាដើម ពីព្រោះគេជឿថាអាចព្យាបាលជំងឺខ្លះ :

ឧទាហរណ៍

“ស្រាបណ្ដូលពេជ្រ ស្រាត្រាំរញី ជាស្រាថ្នាំ។”

៤

ស្រាម្យ៉ាងដែលផលិតចេញពីផ្លែទំពាំងបាយជូរ :

ឧទាហរណ៍

“ស្រាទំពាំងបាយជូរមានរសជាតិឈ្ងុយឆ្ងាញ់។”

៥

ស្រាដែលគេបិតពីទឹកមេស្រាត្រាំលាយជាពិសេសជាមួយនឹងអង្ករឬស្ករត្នោតជាដើមសុទ្ធ គឺនៅមិនទាន់លាយជាមួយសារធាតុដទៃទៀត :

ឧទាហរណ៍

“ស្រា-សលាយទឹកឃ្មុំ, ស្រា-សត្រាំជាមួយពន្លៃ ផ្លែឈើស្រស់។”

ចំណាំការប្រើប្រាស់

(ម.ព. សុរា{¥¥}២{££})។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់