វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អន្ទង

កិ. [អន់-ទង]

នាំសរសៃអំបោះឬសូត្រទៅមកៗ រៀបចំឱ្យមានរបៀបបណ្ដោយគ្នា ហើយមូរដោយក្ដារមូរដាក់ព័ទ្ធមូលនឹងដាម ដើម្បីថ្ករត្បាញ :

ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

នាំសរសៃអំបោះឬសូត្រទៅមកៗ រៀបចំឱ្យមានរបៀបបណ្ដោយគ្នា ហើយមូរដោយក្ដារមូរដាក់ព័ទ្ធមូលនឹងដាម ដើម្បីថ្ករត្បាញ :

ឧទាហរណ៍

“អន្ទងអំបោះ។”

២

ដែលអន្ទងរួចហើយ :

ឧទាហរណ៍

“អំបោះអន្ទង។”

៣

អំបោះឬសូត្រដែលអន្ទងរួចហើយ :

ឧទាហរណ៍

“អន្ទងខ្មៅ។”

៤

ទាញយោងឱ្យហើប, ឱ្យអណ្ដែតឡើង, ឱ្យឃ្លាតចាកទី :

ឧទាហរណ៍

“អន្ទងឈើហុប។”

៥

(ព.ប្រ.) ដឹកនាំឬបញ្ចុះបញ្ចូលឱ្យព្រមតាម, ឱ្យដោយតាម :

ឧទាហរណ៍

“អន្ទងកូនឱ្យខំប្រឹងរៀនសូត្រ។”

៦

ហៅព្រលឹងអ្នកស្លាប់ វិញ្ញាណខ្មោចជាដើមឱ្យមកសណ្ឋិត (ដោយមន្តអាគម) :

ឧទាហរណ៍

“អន្ទងព្រលឹងបុគ្គលស្លាប់, អន្ទងវិញ្ញាណខ្មោច។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់