ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

មិនភ្លេច, កត់ជាប់នៅក្នុងស្មារតី ឬក្នុងការនឹកឃើញបានមិនភ្លេចភ្លាំង :

ឧទាហរណ៍

“ចាំធម៌, ចាំច្បាប់, ចាំមេរៀន។”

២

រង់ឬបង្អង់ នៅមិនទៅណា :

ឧទាហរណ៍

“ចាំខ្ញុំផង កុំអាលទៅ។”

៣

នៅមើលថែរក្សា :

ឧទាហរណ៍

“ចាំផ្ទះ, ចាំចម្ការ។”

៤

មានចិត្តប្រតិព័ទ្ធកួចកាន់ជានិច្ច :

ឧទាហរណ៍

“ចាំចិត្ត (ចំពោះតែការស្នេហាមួយយ៉ាងប៉ុណ្ណោះ)។”

៥

ដែលនៅរក្សាសម្រស់បានយូរ, ដែលមិនងាយចាស់, ដែលនៅក្មេងជាងវ័យ :

ឧទាហរណ៍

“សាច់ចាំ។”

៦

កួចចិត្តមិនភ្លេច ចាំជានិច្ច ចាំមិនភ្លេច រក្សាទុកក្នុងចិត្ត; រក្សាទុកព័ត៌មាន :

ឧទាហរណ៍

“ល្បែងជួយជំរុញការចងចាំរូបភាព និងសំឡេង។”

៧

ដើរឬហូរ, បោល មិនល្អៀងឃ្លៀងឃ្លាតអំពីការបង្ហាត់ :

ឧទាហរណ៍

“គោដើរចាំជើង, សេះលុនចាំជើង.”

ចំណាំការប្រើប្រាស់

(អ្នកស្រុកខ្លះប្រើពាក្យ ចាំជើង នេះ ចំពោះសត្វដែលឡើងពាក់លើគ្នា ដោយមេថុនសេវនកិច្ចថា គោចាំជើង, សេះចាំជើង)។ល។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់