ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ឃ្លាតពីគ្នា, ផុតពីគ្នា មិនជាប់គ្នាវិញ។

ឧទាហរណ៍

“”

២

(ព.សា.) លែងមាន, គ្មាន (ប្រើចំពោះ ចរន្តអគ្គិសនី, ទឹក, លុយ) :

ឧទាហរណ៍

“ដាច់ភ្លើង, ភ្លើងដាច់តាំងពីព្រឹក; ដាច់ទឹក; ដាច់លុយ។”

៣

(សំនួន.) ដោយស្ថិតនៅទីឆ្ងាយ មើលស្ទើរតែលែងឃើញ :

ឧទាហរណ៍

“ចម្ការកៅស៊ូស្ថិតឆ្ងាយដាច់កន្ទុយភ្នែក។”

៤

(សំនួន.) ដែលមានកម្រិតខ្លាំងណាស់, ដែលមានសន្ទុះ (ប្រតិកម្ម) ខ្លាំងពេក :

ឧទាហរណ៍

“ខឹងដាច់ក្បាលដាច់កន្ទុយ, ប្រឆាំងដាច់ក្បាលដាច់កន្ទុយ។”

៥

ដែលដាច់រហែក ដែលដាច់រយ៉ៃ :

ឧទាហរណ៍

“កំណាត់សំពត់ដាច់ដាច, រោងដាច់ដាចបិទបាំងមិនជិត។”

៦

(សំនួន.) អស់ជាតិទឹកក្នុងពេលចម្អិនដូចជានំកូរ ទ្រាប ឬច័ក្កច័នជាដើម :

ឧទាហរណ៍

“កូរនំឱ្យដាច់ទឹក, នំកូរមិនដាច់ទឹកងាយនឹងជោរទឹកឬផ្អូម។”

៧

(សំនួន.) ដាច់ស្បៀង, អស់អាហារសម្រាប់បរិភោគ; គ្មានពេលបរិភោគអាហារ; បរិភោគអាហារលែងកើត :

ឧទាហរណ៍

“វង្វេងព្រៃរហូតដាច់បាយដាច់ទឹក; រវល់ដាច់បាយដាច់ទឹក; គាត់ឈឺធ្ងន់ណាស់ឡើងដាច់បាយដាច់ទឹក។”

៨

ដែលមានគេទិញច្រើន :

ឧទាហរណ៍

“ទំនិញលក់ដាច់។”

៩

ដែលលើសលប់, ដែលតាមមិនទាន់ :

ឧទាហរណ៍

“ឈ្នះដាច់, វ៉ាដាច់។”

ចំណាំការប្រើប្រាស់

(ម.ព. រហែក ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់