វចនានុក្រមខ្មែរវចនានុក្រម
ដើរ
កិ. [ដើ]
សម្រេចឥរិយាបថ ១ផ្សេងអំពីឥរិយាបថ ៣គឺ ឈរ, អង្គុយ, ដេក, គឺលើកជើងឈានទៅ :
សម្រេចឥរិយាបថ ១ផ្សេងអំពីឥរិយាបថ ៣គឺ ឈរ, អង្គុយ, ដេក, គឺលើកជើងឈានទៅ :
សម្រេចឥរិយាបថ ១ផ្សេងអំពីឥរិយាបថ ៣គឺ ឈរ, អង្គុយ, ដេក, គឺលើកជើងឈានទៅ :
“ដើរទៅ, ដើរមក។”
កម្រើកដោយកម្លាំងផ្សេងៗ មានចំហាយក្ដៅជាដើម :
“គ្រឿងចក្រដើរ, ម៉ាស៊ីនដើរស្រួល, នាឡិកានេះដើររហ័សណាស់។”
ប្រព្រឹត្តទៅ :
“ការរបស់យើងឥឡូវដើរស្រួលជាងពីដើម។”
កាន់ការដោយគ្រឿងដឹកនាំផ្សេងៗ :
“ដើរទូក, ដើរកប៉ាល់។”
ទទួលភារៈដឹកនាំគ្រឿងផ្ទុក ឬមនុស្សអ្នកជិះទៅមក :
“ផ្លូវនុ៎ះមានរថយន្តដើរឥតអាក់។”
ចែកឋាន (ស្លាប់) ក៏ហៅ ដើរ បានដែរ (ពាក្យរាបសាសម្រាប់ប្រជាជនសាមញ្ញ) :
“បើតាមការសង្កេតមើល ដង្ហើមរបស់គាត់ ឃើញថាគាត់មុខជានឹងដើរ ក្នុងពេលឆាប់ៗ នេះហើយ។ល។”
(សំនួន.) (ម.ព. ដើរហិចហើរ)។
“”
(សំនួន.) ដើររហេតរហូត ដើរលេងពីកន្លែងមួយទៅកន្លែងមួយ ដូចបក្សីហិចហើរ :
“កូនស្រីមិនត្រូវដើរហិចហើរទេ។”