វចនា.
វចនានុក្រមខ្មែរវចនានុក្រម

នឹង

កិ. [នឹង]

ពាក្យសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថា មុខជា, ប្រាកដជា, គង់, គង់តែ :

ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ពាក្យសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថា មុខជា, ប្រាកដជា, គង់, គង់តែ :

ឧទាហរណ៍

“ស្អែកនឹងទៅផ្ទះអ្នក, យើងគង់តែនឹងបានចួបគ្នាទៀតក្នុងថ្ងៃណាមួយពុំខាន។”

២

ស្ងៀម, ជើយ, មិនកម្រើក :

ឧទាហរណ៍

“អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់។”

៣

មិនប្រែប្រួល, មិនឡើងមិនចុះ, នៅដូចដែល :

ឧទាហរណ៍

“ជំងឺនុ៎ះនៅនឹង។ ទឹកនឹង គឺទឹកដែលមិនឡើងមិនស្រកឬមិនហូរ។”

៤

ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ, សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទ មានន័យថា ដោយ; ជាមួយ, ដោយសារ; ព្ធដ៏, នៅត្រង់ :

ឧទាហរណ៍

“ដួសសម្លនឹងវែក, ដាំបាយនឹងឆ្នាំង, កាប់ឈើនឹងប៉ូវថៅ គឺដួសសម្លដោយវែក, ដាំបាយដោយឆ្នាំង, កាប់ឈើដោយប៉ូវថៅ; ទៅនឹងខ្ញុំ, នៅនឹងគេ, ដេកនឹងគេ, ស៊ីនឹងគេ គឺទៅជាមួយនឹងខ្ញុំ, នៅជាមួយនឹងគេ, ដេកដោយសារគេ, ស៊ីដោយសារគេ; ព្យួរអាវនឹងដៃកែវ, បោះដែកគោលនឹងជញ្ជាំង គឺព្យួរអាវព្ធដ៏ដៃកែវ, បោះដែកគោលនៅត្រង់ជញ្ជាំង។ល។”

៥

អកថិតកម្ម គឺកម្មរងបន្ទាប់ពីពាក្យជា កថិតកម្ម ដែលនិយាយថា នូវ គឺ នូវ ជាទី ១នឹង ជាទី ២ដើម្បីកុំឱ្យថា នូវ ទាំង២ដង :

ឧទាហរណ៍

“ពីម្សិលមិញ គេបាននិយាយនូវពាក្យនេះនឹងខ្ញុំថា ... (ពីម្សិលមិញ គេបាននិយាយនឹងខ្ញុំថា ...)។”

៦

បងថ្លៃប្រុស។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ធៀបនឹងបាលីថា ហិយ្យោ សោ មំ ឯតទវោច ប្រែដូចឧទាហរណ៍ខាងលើ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់