វចនានុក្រមខ្មែរ

រោល

ធ្វើឱ្យក្ដៅ, ឱ្យស្ងួត, ឱ្យស្រពាប់, ឱ្យស្លោក, ឱ្យទន់, ឱ្យឆេះខ្លោច ដោយដាក់ពីលើភ្លើង, ដោយដាក់ក្នុងអណ្ដាតភ្លើងឬដោយត្រូវអណ្ដាតភ្លើងឆាប :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ធ្វើឱ្យក្ដៅ, ឱ្យស្ងួត, ឱ្យស្រពាប់, ឱ្យស្លោក, ឱ្យទន់, ឱ្យឆេះខ្លោច ដោយដាក់ពីលើភ្លើង, ដោយដាក់ក្នុងអណ្ដាតភ្លើងឬដោយត្រូវអណ្ដាតភ្លើងឆាប :

ឧទាហរណ៍

“រោលដៃជើងឱ្យបាត់រងា; រោលស្លឹកចេកស្រស់ឱ្យស្រពាប់; ពួកប្រមាញ់រោលជ្រូកព្រៃ; ...។”

២

ឡើងសាច់កន្ទួលកន្ទឹសឬឃ្មឹលព្រោះត្រូវចំហាយឬកម្សួលពិស បណ្ដាលឱ្យស្កៀប ឱ្យរមាស់ :

ឧទាហរណ៍

“ម្រ័ក្សណ៍រោល, ទ្រយឹងរោល, ដំបូករោល, ថ្នាំរោល។”

៣

ឈ្មោះឈើមួយប្រភេទ ពួកដើមសិរមាន់ផ្លែប្រើជាអាហារបាន :

ឧទាហរណ៍

“ផ្លែរោល។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់