ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ចុះ, ចុះចូល, នៅក្នុងអំណាច :

ឧទាហរណ៍

“លុះក្នុងអំណាចគេ, លុះក្នុងកណ្ដាប់ដៃសត្រូវ។”

២

សម្រេច, ត្រាស់ដឹង :

ឧទាហរណ៍

“បានលុះមគ្គផល។”

៣

ដែលហ៊ាន, អង់អាច, ហ៊ានប្រថុយ, រលុះរលាញ, មិនរួញរា :

ឧទាហរណ៍

“ចិត្តលុះ; មនុស្សនុ៎ះលុះណាស់ យើងមិនលុះដូចគេទេ។”

៤

ដល់; កាល, កាលដែល; ពាក្យសម្រាប់និយាយបន្តសង្កាត់សេចក្ដីប្រាប់ដំណើរ ដែលដាច់ស្រឡះដោយឡែក :

ឧទាហរណ៍

“លុះអាយុ ២០ ឆ្នាំ ...; លុះខ្លួនធំហើយ ...; លុះបរិភោគអាហាររួចហើយ ...។”

៥

ដរាបដល់, ត្រាតែដល់; កាលដែលដល់ :

ឧទាហរណ៍

“លុះដល់វេលាអធ្រាត្រ ...។”

៦

កាលណាបើ, ទាល់តែ :

ឧទាហរណ៍

“លុះណាតែគេឱ្យទើបខ្ញុំហ៊ានយក។”

៧

ទាល់តែ, ត្រាតែ :

ឧទាហរណ៍

“លុះតែឱ្យប្រាក់ដល់ដៃ ទើបគេលក់ឱ្យ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់