វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អណ្ដើក

ន. [អន់-ដើក]

អដ្ឋិចម្មសត្តពួកមួយ មានស្នូកនិងពោះ (ទ្រូង) ក្រាស់រឹងសណ្ឋានជាក្រឡាៗ មានជើងបួន ខ្លីៗ ក្បាលនិងជើងលឹបលៀនបាន, មានឈ្មោះផ្សេងៗតាមលក្ខណៈរូបសណ្ឋានគឺ អណ្ដើកក្អែក, អណ្ដើកបិទមុខ ឬ អណ្ដើកក្បិតមុខ, អណ្ដើកព្រេច, អណ្ដើកសង្កល់។ល។

ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

អដ្ឋិចម្មសត្តពួកមួយ មានស្នូកនិងពោះ (ទ្រូង) ក្រាស់រឹងសណ្ឋានជាក្រឡាៗ មានជើងបួន ខ្លីៗ ក្បាលនិងជើងលឹបលៀនបាន, មានឈ្មោះផ្សេងៗតាមលក្ខណៈរូបសណ្ឋានគឺ អណ្ដើកក្អែក, អណ្ដើកបិទមុខ ឬ អណ្ដើកក្បិតមុខ, អណ្ដើកព្រេច, អណ្ដើកសង្កល់។ល។

ឧទាហរណ៍

“”

២

(ព.ប្រ.) ម្ដាយណាដែលគ្រាន់តែបង្កើតកូនមកហើយក៏បោះបង់ចោលមិនបីបាច់រក្សា, អ្នកប្រាជ្ញលោកពោលដោយឧបមាថា ម្ដាយនោះឯងដូចជាមេអណ្ដើកដែលគ្រាន់តែបញ្ចេញស៊ុត ហើយក៏កកាយដីលុបកប់ស៊ុតហើយបោះបង់ចោលឥតនឹកនាដូច្នោះដែរ; លទ្ធិពុទ្ធពោលថា ទោះបីយ៉ាងនេះក៏ដោយ មាតានោះក៏ឈ្មោះថាជា ម្ដាយ នៃកូននោះហើយ, កាលបើកូននោះបានស្គាល់ថាជា ម្ដាយបង្កើតរបស់ខ្លួន ក៏ត្រូវតែកូននោះជា កតវេទី ឬ កតវេទិនី ចំពោះម្ដាយនោះដែរ។

ឧទាហរណ៍

“”

៣

ឈ្មោះរោគមួយប្រភេទ កើតក្នុងពោះបណ្ដាលអំពីគ្រុនតត្រំតត្រើយយូរឬគ្រុនចាញ់ :

ឧទាហរណ៍

“កើតអណ្ដើក។”

៤

បន្ទះឈើដែលកាប់កាត់ពុះបកយកសាច់ក្រៅជាកំណាត់ធំៗខ្លីៗ ដើម្បីនឹងចាំងសាច់ខាងក្នុងឱ្យរាប :

ឧទាហរណ៍

“បកអណ្ដើកឈើ។”

ចំណាំការប្រើប្រាស់

(ព.ផ្ទ. ម្ដាយមាន់ មានអត្ថន័យថា ម្ដាយដូចជាមេមាន់។ ឧបជ្ឈាយ៍អណ្ដើក និង ឧបជ្ឈាយ៍មាន់ ក៏មានន័យដូចគ្នានឹង ម្ដាយអណ្ដើក, ម្ដាយមាន់ ដែរ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់