វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

មនុស្ស, សត្វដែលកើតអំពីមាតាបិតា មេបា :

ឧទាហរណ៍

“កូនប្រុស, កូនស្រី, កូនឈ្មោល, កូនញី។”

២

មនុស្សនៅក្នុងបន្ទុកឱវាទចៅហ្វាយនាយឬមេតម្រួត :

ឧទាហរណ៍

“កូនក្មួយ, កូនឈ្នួល ...។”

៣

វត្ថុអ្វីៗ ជាគូគ្នា មួយមានរូបតូចជាងមួយ :

ឧទាហរណ៍

“កូនប្រអប់, កូនសោ។”

៤

(ម.ព.កូនង៉ែត)។

ឧទាហរណ៍

“”

៥

ទារក, ក្មេងដែលនៅបៅ។ គេហៅថា កូនង៉ា ក៏បាន :

ឧទាហរណ៍

“ម្ដាយបំបៅកូនង៉ែត។”

៦

អ្នកដែលត្រូវបានគេទទួលយកមកចិញ្ចឹមបីបាច់ថែរក្សាដូចជាកូនរបស់ខ្លួន :

ឧទាហរណ៍

“គាត់បានសុំកូនពីឪពុកម្ដាយបង្កើតមកធ្វើជាកូនចិញ្ចឹម។”

៧

(ព.ប្រ.) តំណាងព្រះយេស៊ូក្នុងសាសនាគ្រិស្ត។

ឧទាហរណ៍

“ព្រះយេស៊ូជាកូនចៀមរបស់ព្រះ។”

៨

(ព.ប្រ.) អ្នកស្ថិតក្រោមឱវាទបុគ្គលណាម្នាក់ឬអ្នកធ្វើការនៅក្រោមការគ្រប់គ្រងរបស់ប្រធាននៃស្ថាប័នណាមួយ :

ឧទាហរណ៍

“ខ្ញុំគ្រាន់តែជាកូនចៅគេទេ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់