វចនានុក្រមខ្មែរ

ច

តួព្យញ្ជនៈទី៦នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [c] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

តួព្យញ្ជនៈទី៦នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [c] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។

ឧទាហរណ៍

“”

២

ពុះឈើបំបែកជាពីរដោយដឹងភ្លុក :

ឧទាហរណ៍

“មនុស្សក្នុងជាន់បុរាណច្រើនចឈើធ្វើជាក្ដារក្រាល ព្រោះក្នុងសម័យនោះមានតែដឹងមិនទាន់មានរណារ។”

៣

ស្បៃហ្នាំង គឺស្បៃសដែលគេត្រដាងបញ្ចាំងស្រមោលរូបស្បែកដាប់រំហោក :

ឧទាហរណ៍

“ចហ្នាំង ឬ ចណាំង។”

៤

ឈ្មោះឆ្នាំទី ១១(សុនខ) :

ឧទាហរណ៍

“ឆ្នាំច។”

ចំណាំការប្រើប្រាស់

1

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់